www.bbstvonline.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, November 14, 2023

នាយឧត្តមសេនីយ៍ ទៀ សីហា ចូលជួបសម្តែងការគួរសម នាយករដ្ឋមន្ត្រីវៀតណាម

(ភ្នំពេញ)៖ ក្នុងឱកាសបំពេញទស្សនកិច្ចជាមិត្តភាព និងជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ចូលជួបសម្តែងការគួរសម លោកហ្វាម មិញជីញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងជំនួបនោះ លោកហ្វាម មិញជីញ បានសម្តែងការអបអរសាទរចំពោះ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ដែលបានអញ្ជើញមកបំបេញទស្សនកិច្ច នៅវៀតណាមលើកដំបូង ក្នុងតួនាទីជា លោកជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ហើយលោកបានជូនពរគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា បំពេញទស្សនកិច្ចទទួលបានជោគជ័យនៅវៀតណាម ដើម្បីរួមចំណែក ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរ កាន់មានប្រសិទ្ធភាព និង បន្តអភិវឌ្ឍចំណងមិត្តភាព ប្រទេសទាំងពីរអោយកាន់តែរីកចំរើន ។

លោកហ្វាម មិញជីញ បានបញ្ជាក់ថា៖ «ប្រទេសយើងទាំងពីរកម្ពុជា វៀតណាម មានទំនាក់ទំនងជាប្រវត្តិសាស្រ្តជាមួយគ្នាតាំងពីយូរលុងណាស់មកហើយ ហើយធ្លាប់បានរួមសាមគ្គីគ្នា តស៊ូជំនះរាល់ការលំបាក និងមានកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងគោលដៅអភិវឌ្ឍប្រទេសនីមួយៗអោយមានការរីកចម្រើន»។

លោកបានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិប្រទសទាំងពីរ បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ក្នុងរយៈពេលកន្លងមកនេះ ក្នុងនោះកងទ័ពទាំងពីរបានសហគ្នាបានយ៉ាងល្អ ដោយឈរលើស្មារតីមិត្តភាព ជាបងប្អូន។ លោកក៏បានថ្លែងអំណរគុណចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលសម្តេចបានចូលរួមចំណែកយ៉ាងច្រើន ក្នុងការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ កងទ័ពទាំងពីរ កម្ពុជា វៀតណាម ដែលយើងត្រូវតែថែរក្សាពូនជ្រុំ កសាងអោយបានរឹងមាំបន្ថែមទៀត ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិប្រទេសទាំងពីរ។

មានមតិឆ្លើយតបវិញ លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា៖ «ការបំពេញដំណើរទស្សនកិច្ចមិត្តភាពនិង ជាផ្លូវការ នៅវៀតណាម គឺជាដំណើរទស្សនកិច្ចលើកដំបូង និងជាប្រវត្តិសាស្រ្ត ដើម្បីបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សន្តិសុខ និងសង្គម ជាមួយមិត្តវៀតណាម ក្នុងការកសាងសហគមន៍ជាមួយគ្នា កម្ពុជា-វៀតណាម»។

ឆ្លៀតក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកងទ័ព និងប្រជាជន វៀតណាម ដែលជានិច្ចកាលតែងតែផ្តល់ការគាំទ្រដល់កងយោធពលខេមរភូមិន្ទ ក៏ដូចជាកម្ពុជាទាំងមូល នូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ជាក់ស្តែង ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ភាគីវៀតណាមបានផ្តល់នូវជំនួយ និងការគាំទ្រជាច្រើនរួមទាំងសម្តារ និងស្មារតី។

កាយវិការ ដ៏ថ្លៃថ្លានេះបានបញ្ជាក់ឱ្យឃើញកាន់តែច្បាស់នូវចំណងមិត្តភាព សាមគ្គីភាព មនោសញ្ចេតនា និងការគោរពរាប់អានដ៏ស្មោះរបស់កងទ័ព និងប្រជាជនវៀតណាមទាំងមូលជូនចំពោះកងទ័ព និងប្រជាជនកម្ពុជា ក្នុងស្មារតីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages