www.bbstvonline.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, November 14, 2023

ធនាគារនីហរណ-អាហរណចិន មកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា

 

ភ្នំពេញ៖ លោក សួន សុផល អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣បាន​ទទួលជួប​ជាមួយ​តំណាងធនាគារនីហរណ-អាហរណចិន។

ក្នុងជំនួបនោះ អគ្គលេខាធិការរង បានជម្រាបជូនគណៈប្រតិភូអំពីសក្តានុពលនិងបរិយាកាសវិនិយោគនៅកម្ពុជា ក៏ដូចជាភាពអំណោយផលសម្រាប់ការវិនិយោគ ដែល​បង្កើត​នូវ​ក្របខ័ណ្ឌលើកទឹកចិត្តវិនិយោគក្រោមច្បាប់ស្តីពីវិនិយោគនិងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ ។

លោកបានបន្ថែមថា ច្បាប់ស្តីពីវិនិយោគរបស់កម្ពុជាមានលក្ខណៈអំណោយផលជាងគេនៅក្នុងតំបន់ ជាពិសេស យន្ដការផ្ដល់កិច្ចសម្រួល និងថែទាំវិនិយោគ  ស្របតាម ការចង្អុលទិសជាត្រីវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ 

 

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages