www.bbstvonline.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, December 21, 2023

ទីតាំងល្បែងស៊ីសងមាន់ជល់អនឡាញយីហោ(L.99) ក្នុងក្រុងសេរីសោភ័ណ្ឌរីកដូចផ្សិតប្រជាពលរដ្ឋស្នើសុំ លោក សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ សូមចាត់សមត្ថកិច្ចជំនាញពាក់ព័ន្ធចុះបង្រ្កាបផង!!!

 

ទីតាំងល្បែងសុីសងជល់មាន់អនឡាញយីហោ(L.99)កំពុងរីកដូចផ្សិតក្នុងក្រុងសេរីសោភ័ណពលរដ្ឋស្នើសុំលោក សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យចាត់មន្ត្រីជំនាញចុះបង្ក្រាបផង!!!

ខេត្តបន្ទាយមានជ័យ៖ផ្សាយចេញថ្ងៃទី២០ ខែធ្នូឆ្នាំ២០២៣ ល្បែងស៊ីសងជល់មាន់តាម laptopយីហោL.99  កំពុងពេញនិយមរីកដូចផ្សិតក្នុងទឹកដីក្រុងសេរីសោភ័ណ្ឌខណៈដែលទីតាំងទាំងនេះកំពុងតែបើកដំណើរការទីតាំងរបស់ខ្លួនយ៉ាងសកម្មរាល់ថ្ងៃដោយមិនទាន់ឃើញមានមន្ត្រីពាក់ព័ន្ធក្នុងក្រុងសេរីសោភ័ណ្ឌណាម្នាក់ហ៊ានចេញមុខចុះបង្ក្រាបនោះទេ។

បើតាមភ្នាក់ងារអង្គភាពសារព័ត៌មាន{ប៊ីប៊ីអេស ធីវីអនឡាញ}ប្រចាំខេត្តបន្ទាយមានជ័យចុះដល់ទីតាំងជាក់ស្ដែងឃើញថាទីតាំងបើកល្បែងសុីសងខាងមាន៣ទីតាំងស្ថិតភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យកំពុងបើកដំណើរការទីតាំងល្បែងរបស់ខ្លួនជារៀងរាល់ថ្ងៃធ្វើឱ្យពលរដ្ឋងើកឆ្ងល់ថាហេតុអ្វីល្បែងសុីសងកំពុងបើកលេងរីកផ្សិតនៅក្នុងក្រុងសេរីសោភ័ណ្ឌបែជាលោក ស៊ី ឌី អធិការក្រុងសេរីសោភ័ណ្ឌមិនដឹងទៅវិញឬក៏ត្រូវថ្នាំសណ្តំបើកភ្លើងខៀវជាប្រព័ន្ធទើបមិនមានវិធានការចុះបង្ក្រាប។

ពលរដ្ឋសង្ឃឹមថាលោក ស្រេង សុផល អភិបាលក្រុងសេរីសោភ័ណ្ឌនិងចាត់មន្ត្រីជំនាញគណបញ្ជាការឯកភាពក្រុងចុះពិនិត្យស្រាវជ្រាវដល់ទីកន្លែងដើម្បីធ្វើការទប់ស្កាត់និងបង្ក្រាប។ជៀសវាងប្រជាពលរដ្ឋរិះគន់ដាក់ការសង្ស័យថាមន្ត្រីរដ្ឋបាលក្រុងមានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធទើបទីតាំងជាច្រើនកន្លែងនេះអាចបើកដំណើរការបានរដ្ឋសង្ឃឹមថាលោកអភិបាលក្រុងនិងចាត់មន្ត្រីជំនាញចុះបង្ក្រាបបានចាក់ជាមិនខាន។

ពលរដ្ឋស្នើសុំលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យជួយយកចិត្តទុកដាក់ចាត់មន្ត្រីជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតសាលនៃស្នងការដ្ឋានចុះស្រាវជ្រាវពិនិត្យដល់កន្លែងទីតាំងល្បែងស៊ីសងខាងលើដើម្បីធ្វើការទប់ស្កាត់បង្ក្រាបទាន់ពេលវេលានិងដើម្បីចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានរបស់ខ្លួន។










No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages