www.bbstvonline.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, June 3, 2024

សមាគមសារព័ត៌មានសុក្រឹត សាខាខេត្តបាត់ដំបង ដែលមានលោក សុីម វិសាល ជាប្រធាន តំណាងលោក នួន នី ប្រធានសមាគម និងថ្នាក់ដឹកនាំសមាគមសាខាខេត្ត បានចុះយកអំណោយមូលនិធិមនុស្សធម៌សមាគម ជូនដល់លោកយាយ ពោ ផាន់ ដែលជរារស់នៅកំព្រាតែម្នាក់ឯង!!!

 



សមាគមសារព័ត៌មានសុក្រឹត សាខាខេត្តបាត់ដំបង ដែលមានលោក សុីម វិសាល ជាប្រធាន តំណាងលោក នួន នី ប្រធានសមាគម និងថ្នាក់ដឹកនាំសមាគមសាខាខេត្ត បានចុះយកអំណោយមូលនិធិមនុស្សធម៌សមាគម ជូនដល់លោកយាយ ពោ ផាន់ ដែលជរារស់នៅកំព្រាតែម្នាក់ឯង!

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃអាទិត្យ១១រោច 
ខែពិសាខឆ្នាំរោង ឆស័ក ព.ស២៥៦៨
ត្រូវនឹងថ្ងៃទី២ខែមិថុនា ឆ្នាំ២០២៤ 
ដោយមានការយកចិត្តទុកដាក់ និងការអាណិតអាសូរពីលោក នួន នី ប្រធានសមាគម នឹងលោក សុីម វិសាល ប្រធានសមាគមសារព័ត៌មានសុក្រឹតសាខាខេត្តបាត់ដំបង និងថ្នាក់ដឹកនាំសមាគមសាខាខេត្តបាត់ដំបង បានចុះយកអំណោយមូលនិធិមនុស្សធម៌របស់សមាគមសារព័ត៌មានសុក្រឹត ជូនទៅលោកយាយ ពោ ផាន់ អាយុ៧៦ឆ្នាំ ដែលមានជីវភាពខ្វះខាត ចាស់ជរារស់នៅម្នាក់ឯងដោយគ្មានកូន គ្មានចៅមើលថែស្ថិតនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង នូវគ្រឿងឧបភោគ បរិភោគ រួមមាន៖
១.អង្ករ ២៥គីឡូក្រាម
២.ទឹកត្រី ១យួរ
៣.ទឹកស៊ីអ៊ីវ ១យួរ
៤.មី ១កេះ
៥.ទឹកសុទ្ធ ៥យួរ
៦.ត្រី ខ ៥កំប៉ុង
៧.ថវិកា ៥០០០០៛

ឆ្លៀតក្នុងឱកាសនោះដែរលោក ស៊ីម វិសាល ប្រធានសមាគមសារព័ត៌មានសុក្រឹតសាខាខេត្តបាត់ដំបង បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ របស់លោក នួន នី ប្រធានសមាគម ដែលមានចិត្តអាណិតអាសូរដល់លោកយាយ ពោ ផាន់ ដែលរស់នៅតែម្នាក់ឯងកំព្រាកណ្តោចកណ្តែង គ្មានកូន គ្មានចៅមើលថែដូចគេដូចឯង ។

ក្នុងនោះដែរលោក សុីម វិសាល ប្រធានសមាគមសាខាខេត្តបាត់ដំបង បានមានប្រសាសន៍លើកទឹកចិត្តដល់ លោកយាយ មិនថាម្តាយគេ រឺម្តាយយើង ត្រូវតែថែរក្សាសុខភាព ពង្រឹងស្មារតី បន្តខិតខំពុះពារជំនះរាល់ឧបសគ្គទាំងឡាយដើម្បីជីវិត ។

ជាចុងក្រោយលោកយាយ ពោ ផាន់ បានលើកម្រាមដៃសំពះអរគុណដល់លោកនួននីប្រធានសមាគម និងលោកសុីម វិសាល ប្រធានសមាគមសារព័ត៌មានសុក្រឹត សាខាខេត្តបាត់ដំបង និងថ្នាក់ដឹកនាំ សមាជិក សមាជិការទាំងអស់ ឱ្យទទួលបានជោគជ័យក្នុងការងារទាំងចាស់ទាំងថ្មី និងជួបនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕





No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages