www.bbstvonline.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, January 27, 2025

យោងតាមហ្វេសប៊ុកផេកផ្លូវការលោកស្រីមាសសុខសោភា បាន បរិច្ចាគលុយ ជាង 30 ម៉ឺនដុល្លារសម្រាប់ ការទិញដីនិងសាងសង់រូបសំណាក់ ចំនួន 5អង្គនៅលើកំពូលភ្នំត្បែងខេត្តព្រះវិហារ។ តើអ្នកណាជាអ្នកលក់ដីនៅលើកំពូលភ្នំត្បែង???

 


ផ្សាយចេញថ្ងៃទី 27 ខែមករាឆ្នាំ 2025

ខេត្តព្រះវិហារ ÷ អង្គភាពសារព័ត៌មានយើងខ្ញុំដោយមើលឃើញមានការបង្ហោះខ្លឹមសារតាមបណ្ដាញសង្គមហ្វេសប៊ុក ផេកផ្លូវការផ្ទាល់ខ្លួនរបស់លោកស្រី មាស សុខសោភា តារាចម្រៀងដ៏ល្បីមួយរូបដែលមានឈ្មោះ Meas Soksophea Heart Foundation នៅថ្ងៃទី០៦ មករា ឆ្នាំ២០២៥ ដែលមានខ្លឹមសារថា

ក្រោមការដឹកនាំរបស់ អង្គមហាឦស្វរៈ សិវមោក្ខ ពេជ្រ សង្វារវង្ស ហៅ លោកតាសក់សភ្នំត្បែង

យើងបានបរិច្ចាកលុយជាង 30 មុឺនដុល្លា សម្រាប់ការទិញដី និងសាងសងរូបសំណាក់ ចំនួន 5 អង្គដែលមានទីតាំង នៅលើកំពូលភ្នំត្បែង ខេត្តព្រះវិហារ ៕គម្រងនេះកំពុងចាប់ផ្ដើមសាងសង់ហើយ ដូច្នេះ សម្រាប់បងប្អូនឧបាសក ឧបាសិកា មានចំណាប់អារម្មណ៍ ចង់មកទស្សនាអាចទាក់ទងមកយើងខ្ញុំបាន។


ក្រោយពីអង្គភាពសារព័ត៌មានយើង ឃើញផេកផ្លូវការលោកស្រីបានបង្ហោះ នៅថ្ងៃទី២០ ខែមករាឆ្នាំ២០២៥ ក្រុមការងារយើងបានចុះដល់ទីតាំងខាងលើកំពូលភ្នំត្បែងនិងបានផ្ដិតយករូបភាពទិដ្ឋភាព និងបានប្រភពពីប្រជាពលរដ្ឋ បានប្រាប់ មកក្រុមការងារយើងថា ក្រោយពីតាសក់សភ្នំត្បែងឥឡូវប្រែរូបមកតាសក់ខ្មៅ បានសាងសង់ រូបសំណាក់នៅលើកំពូលភ្នំត្បែង និងបានព្យាបាលអ្នកជំងឺ តាមជំនឿអរូបីយ៍មន្តអាគម មកធ្លាប់ធ្វើឲ្យមានការបាត់បង់អាយុជីវិតអ្នកជំងឺ ហ្នឹងបាន បង្ហូទឹកបង្គន់ ទឹកមិនស្អាត ធ្វើឲ្យប៉ះពាល់ ដល់ប្រជាជន រស់នៅតាមតំបន់ភ្នំ។ រួចមកក៏ត្រូវបានអាជ្ញាធរពាក់ព័ន្ធ មិនអនុញ្ញាត ឱ្យនៅ បន្តលើភ្នំត្បែងនោះទេ។

ប្រជាពលរដ្ឋបន្តទៀតថាតាសក់សរភ្នំត្បែង បានចាកចេញ ពីលើកំពូលភ្នំ ចុះទៅកសាង នៅខាងក្រោមភ្នំដែលជាដីចំការរបស់គាត់

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ក្រុមការងារយើងក៏បានបន្ត ចុះទៅផ្ទាល់ដល់ទីតាំងខាងលើដែរជាដីចំការរបស់លោកតាសក់សភ្នំត្បែង ក៏បានផ្ដិតយករូបភាពទិដ្ឋភាព ខាងលើ ហើយលោកតាសក់សភ្នំត្បែងក៏បានបញ្ជាក់ថាដីនេះជារបស់លោកដែលមានចំនួន១០ ហិតាជាងស្ថិតនៅ ភូមិក្រាំងដូង ឃុំព្រះឃ្លាំងស្រុកត្បែងមានជ័យខេត្តព្រះវិហារហើយលោកកំពុង តែសាងសង់ ធ្វើជាប្រាសាទ និងជាកន្លែង វិបស្សនា ផ្ទះលំហែរ ជុំវិញជារមណីយដ្ឋាន និងធ្វើអាស្រមមួយទុកអោយកូនស្រីចិញ្ចឹមរបស់គាត់ មាស សុខសោភា ដើម្បីមកសមាធិ និងមានកញ្ចុះឈើទុកព្យាបាលអ្នកជំងឺ 

ប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន មានការងឿងឆ្ងល់ជាខ្លាំង តើលោកតាសក់សភ្នំត្បែងមានឧបជ្ឍាបបួស តាម ច្បាប់វិន័យ ក្រសួងធម្មការ និងសាសនាដែរឬទេ? អ្វីដែលគួរឲ្យរឹតតែងឿងឆ្ងល់យ៉ាងខ្លាំងនោះ គឺថា លោកតាសក់សភ្នំត្បែង បានប្រែរូប មកជាលោកតាសក់ខ្មៅខ្លីភ្នំត្បែងទៅវិញនិងបានកែខ្ទង់ច្រមុះ បើកបររថយន្តទំនើបៗទៅវិញ ដោយមើលមិនស្គាល់តែម្តង  អ្វីដែរប្រជាពលរដ្ឋនិងអ្នកសារព័ត៌មាន មានចម្ងល់ថាតើការព្យាបាលអ្នកជំងឺតើមាន លិខិតបញ្ជាក់ជំនាញណាមួយពីក្រសួង សុខាភិបាល និងស្ថាបនពាក់ព័ន្ធដែរឬទេ?


តើលុយ300000ដុល្លា ដែរលោកស្រីមាស សុខសោភា បានបង្ហោះតាមបណ្ដាញសង្គម facebook page ផ្លូវការរបស់លោកស្រី តើដីនៅលើកំពូល ភ្នំត្បែងអ្នកណាជាអ្នកលក់ដី?  ហើយតើការសាងសង់ទាំងឡាយ របស់លោកតាសក់សរភ្នំត្បែងតើមានច្បាប់ត្រឹមត្រូវ ដែលនោះទេ។


ក្រុមការងារសារព័ត៌មានយើង បានព្យាយាម រកលេខ ទំនាក់ទំនងសុំការបំភ្លឺពីលោកស្រីមាស សុខសោភា តែមិនបាននោះទេដោយគ្មានលេខទំនាក់ទំនង។

ចំណែកលោកអភិបាលស្រុកត្បែងមានជ័យ និងក្រសួងធម្មការនិងសាសនាខេត្តព្រះវិហារក្រុមការងារយើងខិតខំព្យាយាមស្វែងរកលេខទំនាក់ទំនងដែរតែមិនមាននោះទេ។

ប្រជាពលរដ្ឋក៏ដូចជាអ្នកសារព័ត៌មាន សូមទទូចស្នើសុំ ដល់ក្រសួងធម្មការនិងសាសនា ក្រសួងពាក់ព័ន្ធ មន្ទីរធម្មការ និងសាសនាខេត្ត ស្ថាប័ន អាជ្ញាធរ ពាក់ព័ន្ធ មេត្តាចុះអន្តរាគម និងពិនិត្យផងទាន។

អង្គភាពសារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺ គ្រប់ក្រសួងស្ថាប័ន សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ពិសេសលោកស្រី មាស សុខសោភា តែម្ដង តាមច្បាប់ស្ដីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៥  មាត្រាទី១០ តាមរយៈលេខទូរសព្ទ 0762252251/070748628



No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages