www.bbstvonline.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, January 2, 2025

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានចាត់ក្រុមគ្រូពេទ្យនាំប្តីប្រពន្ធមួយគូមានមុខរបរជាកសិករ មកពីឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមានជំងឺប្រចាំកាយ មកព្យាបាលបន្តនៅរាជធានីភ្នំពេញ

 

ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតឱ្យក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ជួយព្យាបាល អ្នកជំងឺឈ្មោះ សំបូរ រតនា អាយុ ៤២ឆ្នាំ ត្រូវជាភរិយា មានគីសដោះ ដុំសាច់នៅស្បូន រលាកច្រមុះ ឫសដូងបាត និងអ្នកជំងឺម្នាក់ទៀតឈ្មោះ ម៉េង វ៉ាន់ដា អាយុ ៤៦ឆ្នាំ ត្រូវជាប្តី មានជំងឺប្រចាំកាយទឹកនោមផ្អែម លើសសម្ពាធឈាម ឫសដូងបាត និងឈឺសន្លាក់។ ពួកគាត់ទាំងពីរបានមកពិនិត្យព្យាបាល និងតាមដានជំងឺជាមួយគ្រូពេទ្យឯកទេស នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។

រាល់ការចំណាយទាំងអស់ ទាំងក្នុងការព្យាបាល ត្រូវបានទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។








No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages