www.bbstvonline.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, January 17, 2025

ពិតជាខ្លាំងមែន៖ ទីតាំងល្បែងស៊ីសង  បញ្ជល់មាន់តាមប្រព័ន្ធអនឡាញ និងឆ្នោតឡូតូជាច្រើនកន្លែង កន្លែងកំពុងតែបង្ករព្យុះភ្លៀងយ៉ាងអាណាធិបតេយ្យ និងហ៊ោកញ្ជៀវអឹងកងដោយគឃ្លឺននិងអនុសាសន៍គោលនយោបាយរបស់រាជរដ្ឋាភិបាលកន្លងទៅ

 

ពិតជាខ្លាំងមែន៖ ទីតាំងល្បែងស៊ីសង  បញ្ជល់មាន់តាមប្រព័ន្ធអនឡាញ និងឆ្នោតឡូតូជាច្រើនកន្លែង កន្លែងកំពុងតែបង្ករព្យុះភ្លៀងយ៉ាងអាណាធិបតេយ្យ និងហ៊ោកញ្ជៀវអឹងកងដោយគឃ្លឺននិងអនុសាសន៍គោលនយោបាយរបស់រាជរដ្ឋាភិបាលកន្លងទៅ

ផ្សាយចេញនៅថ្ងៃទី ១៧ ខែ មករាឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ទីតាំងល្បែងស៊ីសងបញ្ជល់មាន់តាមអនឡាញ និងឆ្នោតឡូតូជាច្រើនកន្លែងបង្កប់ក្នុងតាមហាងកាហ្វេ ស្ថិតនៅក្នុងខណ្ឌឬស្សីកែវ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌ៧មករា រាជធានីភ្នំពេញ កំពុងតែបង្ករព្យុះភ្លៀងយ៉ាងអាណាធិបតេយ្យ ដោយមិនខ្វល់ពីអនុសាសន៍គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាកន្លងទៅ និងសារាចរណណែនាំរបស់សាលារាជធានីភ្នំពេញ

(ខណ្ឌឬស្សីកែវ)





(ខណ្ឌ៧មករា)






(ខណ្ឌពោធិ៍សែនជ័យ)


យោងតាមប្រភពពីប្រជាពលរដ្ឋរាយការណ៍ជូនក្រុមការងារព័ត៌មានយើង ក្រុមការងារក៏បានចុះដល់ទីតាំងខាងលើពិតជាឃើញមានលេងពិតប្រាកដ ហើយក្រុមការងារក៏ផ្តិតរូបភាពនៅថ្ងៃទី១៧ ខែ មករាឆ្នាំ២០២៥  

យោងតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្តៅ និងសូមគាំទ្រយ៉ាងពេញទំហឹង តែអ្វីដែល ប្រជាពលរដ្ឋមានការព្រួយបារម្ភ ចំពោះសុវត្ថិភាពរបៀបរៀបរយពីព្រោះនៅទីណាមានល្បែងស៊ីសង ទីនោះនឹងកើតមានអំពើហិង្សាក្នុងគ្រួសារ ចោរលួច ចោឆក់ ចោប្លន់ជាដើម 


យ៉ាងណាមិញប្រជាពលរដ្ឋសង្ឃឹមថាលោកហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវ លោកជុន ប៊ុនណានអធិការខណ្ឌ៧មករា និងលោកម៉ន វុធី អធិការខណ្ឌពោធិ៍សែនជ័យ និងអនុវត្តវត្តការតាមបទបញ្ជា ០០៦ របស់អគ្គស្នងការនគរបាលជាតិ ដើម្បីរក្សាសុវត្ថិភាពរបៀបរៀបរយឲ្យបានពេញលេញ ក្នុងនាមជាមន្ត្រីសាធារណៈបំពេញកាតព្វកិច្ចជូនប្រជាពលរដ្ឋ.

យោងតាមឯកសារគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចនិងសេចក្តីសម្រេចស្ដីពីការបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ របស់រាជរដ្ឋាភិបាល លេខ ៦២ ស.ស.រ ចុះថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២២ និងសារាចរណ៍ណែនាំរបស់សាលារាជធានីភ្នំពេញ និងអនុសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តីនាពេលថ្មីៗ ធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្តៅ និងសូមគាំទ្រយ៉ាងពេញទំហឹង តែយ៉ាងណាមិញ ទីតាំងលេងល្បែងសុីសង់ខុសច្បាប់តាមអនឡាញជាច្រើនកន្លែងនេះនៅតែបន្តបើកលេងយ៉ាងគឃ្លើន

ប្រជាពលរដ្ឋក៏ដូចជាអ្នកសារព័ត៌មានស្នើសុំដល់ ឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ មេត្តាចាត់មន្ត្រីជំនាញចុះបង្រ្កាបទីតាំងខាងលើដោយសេចក្តីអនុគ្រោះ





អង្គភាពសារព័ត៌មានយើងខ្ញុំ រងចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ រាល់ម៉ោងធ្វើការងារតាមច្បាប់ស្តីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ 1995 មាត្រាទី 10 តាមរយៈលេខទូរស័ព្ទ 0762252251/070748628 សូមអរគុណ។



No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages