www.bbstvonline.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, March 14, 2025

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ និងភរិយា សូមអនុមោទនា បុណ្យកុសល ជាមួយនឹងសេចក្ដីអំណរសាទរ និង សូមថ្វាយប្រគេន នូវសព្ទសាធុការពរ ដ៏បវរមហាប្រសើរបំផុត គ្រប់ប្រការចំពោះ៖

 

(១) សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិតសម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា, 

(២) សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត សម្ដេចព្រះសង្ឃនាយក, 

(៣) សម្ដេចព្រះពោធិវង្ស សម្ដេចព្រះសង្ឃនាយករងទី១, 

(៤) សម្ដេចព្រះវនរ័ត សម្ដេចព្រះសង្ឃនាយករងទី ២, 

(៥) សម្ដេចព្រះពុទ្ធជ័យមុនី សម្ដេចព្រះសង្ឃនាយករងទី ៣, 

(៦) សម្តេចព្រះឧត្តមបញ្ញា ព្រះអនុប្រធានថេរសភា គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា 

សូមព្រះអង្គ សមប្រកបតែនឹងព្រះរាជសុខភាព, ព្រះសុខភាព, ល្អបរិបូរណ៍, បញ្ញាញាណភ្លឺថ្លា, ព្រះរាជទីឃាយុយឺនយូរ ដើម្បីបន្តបុព្វហេតុលើកស្ទួយព្រះពុទ្ធសាសនា វប្បធម៌ អរិយធម៌ និង ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិខ្មែរយើង៕



No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages