រាជធានីភ្នំពេញ ព្រឹកថ្ងៃចន្ទ ទី៧ មេសា ២០២៥
សមិទ្ធផលថ្មី “ស្ពានអាកាសមរតកតេជោ” នឹងអាចដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍នៅនឹងកន្លែង និងដើរតួជាចំណុចតភ្ជាប់វិស័យដឹកជញ្ជូន និង ប្រព័ន្ធឡូជីស្ទីក នៃភាគខាងត្បូងរាជធានីភ្នំពេញ ។ រាជរដ្ឋាភិបាលបានគិតគូរយ៉ាងហ្មត់ចត់ នូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធដឹកជញ្ជូន ទាំងតាមផ្លូវអាកាស ផ្លូវគោក និង តាមផ្លូវទឹក ឱ្យមានភាពប្រទាក់ក្រឡា ដើម្បីគាំទ្រ និងជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងបំពេញសេចក្តីត្រូវការសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និង បរិយាបន្ន ។
No comments:
Post a Comment