www.bbstvonline.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, August 15, 2025

ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស បានចុះសង្កេតការណ៍ដល់ច្រកអានសេះ ខេត្តព្រះវិហារ, មេយោធាខេត្តព្រះវិហារ ប្រាប់ក្រុមសង្កេតការណ៍ដែលទាហានថៃបានរំលោភបទឈប់បាញ់ និងកិច្ចព្រមព្រៀង GBC ដោយរាយបន្លាលួស និងចូលមកឈរជើងនៅតំបន់ព្រំដែនអានសេះ


(ព្រះវិហារ)៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានចុះសង្កេតការណ៍ដល់ច្រកអានសេះ ខេត្តព្រះវិហារ។

មេយោធាខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានប្រាប់ក្រុមសង្កេតការណ៍ដែលទាហានថៃបានរំលោភបទឈប់បាញ់ និងកិច្ចព្រមព្រៀង GBC ដោយរាយបន្លាលួស និងចូលមកឈរជើងនៅតំបន់ព្រំដែនអានសេះ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានប្រាប់ក្រុមសង្កេតការណ៍ថា សូម្បីតែប្រជាពលរដ្ឋខ្មែរ សុំឡើងទៅយកឥវ៉ាន់នៅក្នុងតូបរបស់ពួកគេ ក៏ទាហានថៃ មិនឲ្យចូលទៅយកដែរ ដោយត្រូវការអនុញ្ញាតពីថ្នាក់លើរបស់ពួកគេដែរ។

ខាងក្រោមនេះ ជាការរៀបរាប់របស់មេយោធាខេត្តព្រះវិហារ៖

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages