www.bbstvonline.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, October 15, 2025

ថាមែនៗដូចពាក្យចាស់លោកពោលថាខ្មោចស្រុកមិន អោយដៃខ្មោចព្រៃក៏មិនហ៊ានដែលតែចំម្លែកអីទីតាំងមួយ កន្លែងនេះប្រហែលជាមានខ្សែរមានខ្នងអ្នកធំហើយ មើលទៅបានជាហ៊ានបើកល្បែងស៊ីសងឱ្យក្រុមអ្នក ញៀនល្បែងចូលលេងយ៉ាងក៏គ្រឹកគគ្រេងនិងគឃ្លីន អនុសាសន៍របស់រាជរដ្ឋាភិបាលកន្លងទៅ

 

ផ្សាយចេញថ្ងៃទី១៤ខែតុលាឆ្នាំ២០២៥

រាជធានីភ្នំពេញ:ទីតាំងល្បែងស៊ីសងប្រភេទឆ្នោតឡូតូក្រុមហ៊ុន៨៨៨៨ និងក្រុមហ៊ុនមហាសម្បត្តិនឹងឆ្នោតកោសសន្លឹកលួចបើកបង្គាប់នៅតាមបន្ទប់ជួលដែលស្ថិតនៅភូមិទួលពង្រសង្កាត់ចោមចៅទី១ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ ។ កំពុងតែបង្ករព្យុះភ្លៀងយ៉ាងអាណាធិបតេយ្យដោយមិនខ្វល់ពីអនុសាសន៍គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាកន្លងទៅនិងសារាចរណ៍ណែនាំរបស់សាលារាជធានីភ្នំពេញកន្លងទៅនិងផ្ទុយពីភូមិឃុំមានសុវត្ថិភាព៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជាចេញដោយក្រសួងមហាផ្ទៃ ។









យោងតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ជូនមកក្រុមការងារព័ត៌មានយើងតាមប្រព័ន្ធលេខទូរសព្ទថាមានល្បែងសុីសងខុសច្បាប់កំពុងតែបើកអោយក្រុមអ្នកញៀនល្បែងចូរលេងយ៉ាងគគ្រឹកគគ្រេងពេលក្រុមការងារសាព័ត៌មានយើងខ្ញុំចុះទៅដល់ទីតាំងខាងលើស្រាប់តែឃើញលេងពិតប្រាកដមែនហើយក្រុមការងារព័ត៌មានយើងខ្ញុំបានផ្ដិតរូបភាពក្នុងថ្ងៃទី១៤ខែតុលាឆ្នាំ២០២៥ ហើយក្រុមការងារបានរាយការណ៍ជូនលោកសាយចំរើនមេប៉ុស្ដិចោមចៅទី១តាមប្រព័ន្ធទូរសព្ទលេខ០១២៩២៤៩២៥តេចូរមិនលើករួចមកក្រុមការងារបន្តរាយការណ៍ជូនលោកអធិការម៉មវុធីតាមប្រព័ន្ធតេឡេក្រាមនឹងតេតាមតេឡេក្រាមពេលនោះលោកបានលើកហើយឆ្លើយប្រាប់អ្នកសាព័ត៌មានយើងថាចាំកំម្លាំងប៉ុស្ដិចុះទៅពិនិត្យមើលបង ។ហើយទីតាំងខាងនេះក្រុមការងារតែងតែរាយការណ៍ជូនលោកមេប៉ុស្ដិសាយ ចំរើន ជាច្រើនដងមកហើយតែមិនឃើញលោកចុះបង្រ្កាបទីតាំងល្បែងសុីសងនោះទេ សង្ស័យតែលោកមេប៉ុស្ដិត្រូវថ្នាំសណ្ដំក្រុមញៀនល្បែងហើយមើលទៅបានជាមិនចុះបង្រ្កាបកន្លែងនោះ ។

បើរយោងតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្ដៅនិងសូមគាំទ្រសារាចរណ៍របស់រាជរដ្ឋាភិបាលយ៉ាងពេញទំហឹងតែអ្វីដែលប្រជាពលរដ្ឋមានការព្រួយបារម្ភចំពោះសុវត្ថិភាពរបៀបរៀបរយពីព្រោះនៅទីនោះមានល្បែងសុីសងហើយទើបធ្វើអោយអ្នកលេងបាញ់ក្រពុលមុខកើតមានអំពើហិង្សាក្នុងគ្រូសារ ចោរលួច ចោរឆក់ ចោរប្លន់ ជាដើម និងដូចពាក្យចាស់ពោលថាអ្នកឈ្នះមុខខ្លាញ់អ្នកចាញ់មុខខ្លារ ។

យ៉ាងណាមិញប្រជាពលរដ្ឋសង្ឃឹមថាលោក សក់ ច័ន្ទកញ្ញារិទ្ធអភិបាលនៃគណ:អភិបាលខណ្ឌពោធិសែនជ័យនិងលោកម៉ម វុធីអធិការនគបាលខណ្ឌពោធិសែនជ័យលោកនិងអនុវត្តយកបទបញ្ជារ០០៦ របស់អគ្គស្នងការនគបាលជាតិ ដើម្បីរក្សាសុវត្ថិភាពរបៀបរៀបរយអោយបានពេញលេញក្នុងនាមខ្លួនជាមន្ត្រីសាធារណ:បំពេញកាតព្វកិច្ចជូនប្រជាពលរដ្ឋ ។

យោងតាមឯកសារគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចនិងសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារបង្ក្រាបកាលេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទរបស់រាជរដ្ឋាភិបាលលេខ៦២ ស.ស.រ.ចុះថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២២និងសារាចរណ៍ណែនាំរបស់សាលារាជធានីភ្នំពេញនិងអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្តី នាពេលថ្មីៗធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្ដៅ តែយ៉ាងណាមិញទីតាំងល្បែងសុីសងខុសច្បាប់តាមប្រព័ន្ធអនឡាញមួយកន្លែងនេះនៅតែបន្តបើកលេងយ៉ាងគឃ្លើន ។

ប្រជាពលរដ្ឋក៏ដូចជាអ្នកសាព័ត៌មានក៏ទទូចស្នើរសុំដល់ឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរងនិងជាអគ្គស្នងការរាជធានីភ្នំពេញសូមមេត្តាចាត់មន្រ្តីជំនាញចុះបង្ក្រាបទីតាំងខាងលើនេះផងទាន ដោយសេចក្ដីអនុគ្រោះ ។

ជុំវិញការចុះផ្សាយករណីទីតាំងល្បែងសុីសងខាងលើនេះអង្គភាពសាព័ត៌មានយើងខ្ញុំចុះផ្សាយក្នុងន័យរិះគន់ដើម្បីស្ថាបនា ។

អង្គភាពសាព័ត៌មានយើងខ្ញុំរងចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធសមត្ថកិច្ចគ្រប់ជាន់ថ្នាក់រាល់ម៉ោងធ្វើការតាមច្បាប់ស្ដីពីរបបសាព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៥មាត្រាទី១០កថាខ័ណ្ឌទី១ សូមអគុណ ។

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages