www.bbstvonline.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, October 6, 2025

ឃ្លាំងមួយកន្លែងអត់មានស្លាកយីហោដែលស្តុកទុកសាច់បង្កក នាំចូលពីក្រៅប្រទេស ស្ថិតនៅតាមបណ្តោយផ្លូវ២០១១ ស្ថិតនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញតើមានច្បាប់ត្រឹមត្រូវដែរឬទេ??

 

ឃ្លាំងមួយកន្លែងអត់មានស្លាកយីហោដែលស្តុកទុកសាច់បង្កក នាំចូលពីក្រៅប្រទេស ស្ថិតនៅតាមបណ្តោយផ្លូវ២០១១ ស្ថិតនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញតើមានច្បាប់ត្រឹមត្រូវដែរឬទេ?? 

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែ តុលា ឆ្នាំ ២០២៥  ក្រុមការងារអង្គភាពសារព័ត៌មានយើងទទួលប្រភពព័ត៌មានតាមបណ្ដាញសង្គម facebook ថាមានទីតាំងឃ្លាំងមួយកន្លែង ដែលកំពុងស្តុកទុកទំនិញដែរជាសាច់បង្កកមកពីក្រៅប្រទេសចូលប្រទេសកម្ពុជា មួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវ២០១១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រុមការងារសារព័ត៌មានយើងបានចុះផ្ដិតយករូបភាពទិដ្ឋភាពផ្ទាល់ដល់ទីតាំងតែម្ដង ក៏បានជួបសន្តិសុខដែលយាមការនៅទីនោះក៏សុំលេខទូរសព្ទអ្នកមើលការ គ្រប់គ្រងនៅក្នុងឃ្លាំងនោះពីសន្តិសុខ    កំពុងតែជជែកគ្នាជាមួយសន្តិ សុខ ស្រាប់តែយើងឃើញមានបុរសម្នាក់ ដែលធ្វើការនៅក្នុងឃ្លាំងនោះក៏ដើរចេញសំដៅមកក្រុមការងារសារព័ត៌មានយើង ក៏យកលេខទូរសព្ទ មួយខ្សែ មកឲ្យអ្នកសារព័ត៌ មានយើងទាក់ទងទៅ ដែលមានលេខ 0976500001។

ក្នុងពេលនោះដែរក្រុមការងារសារព័ត៌មានយើងក៏សាកសួរបន្ថែម ពីបុរសម្នាក់ ដែលមិនស្គាល់ឈ្មោះ ចេញពីក្នុងឃ្លាំងយកលេខទូរសព្ទមកឱ្យក្រុមការងារយើងនោះ ថា បងតើឃ្លាំង ស្តុកសាច់បង្កក ហ្នឹងមាន អ្វីខ្លះ??  ហើយនាំមកពីខាងណា?? បុរសម្នាក់នោះក៏ឆ្លើយប្រាប់ថានាំយកមកពីក្រៅប្រទេស មានសាច់ក្រក់ ប្រហិតសាច់គោ និងផ្សេងៗទៀត។







ក្រុមការងារសារព័ត៌មានយើងក្រោយពី សាកសួរបុរសម្នាក់នោះហើយក៏យកលេខពីគាត់ទំនាក់ទំនង ទៅលេខទូរសព្ទខាងលើ(0976500001) សុំការបំភ្លឺបន្ថែម បុរសដែលកាន់លេខទូរសព្ទខាងលើនោះបានឆ្លើយប្រាប់អ្នកសារ ព័ត៌មានយើងថា ទីតាំងខាងលើនោះ បានបង់ពន្ធគយ ត្រឹមត្រូវរួចរាល់ហើយ ខាងក.ប.ប ក៏បានចុះត្រួតពិនិត្យរួចដែរហើយ ក៏បានចូល មន្ទីរពិសោធន៍ចំណីអាហាររួចផងដែរ ក្រុមការងារយើងក៏ សុំមើល ឯកសារ ពាក់ព័ន្ធផ្លូវច្បាប់ទាំងអស់ដើម្បីសរសេរព័ត៌មានកុំឱ្យគ្មានមូលដ្ឋានគ្រឹះច្បាស់លាស់ និងធ្វើឲ្យប៉ះពាល់ខូចកិត្តិយសសេចក្តីថ្លៃថ្នូរបុគ្គល តែមិនមានឯកសារបញ្ជាក់ច្បាស់លាស់ណាមួយឲ្យក្រុមការងារយើងបាននោះទេ ក្រុមការងារយើង ក៏សួរបន្ថែមទៀតពីបញ្ហាអត់ឃើញមានស្លាកយីហោត្រឹមត្រូវ  បុរសម្នាក់នោះ ក៏និយាយថាអត់លឺសំឡេងនោះទេ អត់លឺសំឡេងនោះទេជាប់បើកឡានក៏ចុចបិទទូរសព្ទក្រុមការងារយើងទៅ។

រួចមកក្រុមការងារសារព័ត៌មានយើង ក៏បានខលសុំការបំភ្លឺពីរលោក ឡា វិសិដ្ឋ គយប្រចាំខណ្ឌសែនសុខតាមរយះលេខ(01238 33 03) តើទីតាំងខាង លើនេះមានបានបង់ពន្ធ និងមានលិខិត អនុញ្ញាតណាមួយដែលពាក់ព័ន្ធ ឱ្យនាំទំនិញក្រៅប្រទេសចូលក្នុងស្រុកដែរឬទេ??  

លោកឡា វិសិដ្ឋ បានបញ្ជាក់មកក្រុមការងារយើងថា ទាល់តែមើលឯកសារសិនព្រោះឯកសារ នៅក្នុងក្រូណូ ហើយក្រុមការងារយើង ក៏ប្រាប់ទៅលោក ឡា វិសិដ្ឋបន្ថែមថាបន្តិចទៀតក្រុមការងារនិងដាក់ឡុកខេសិននិងរូបភាពទីតាំងខាងលើជូន តែក្រុមការងារយើងមិនអាច ទំនាក់ទំនង ប្រព័ន្ធតេឡេក្រាមនោះបានទេ។

យើងក្រឡេកមកមើលប៉ុន្មានថ្ងៃមុននេះថ្ងៃទី៤ ទី៥ ក្រសួងស្ថាប័នពាក់ព័ន្ធបានចុះត្រួតពិនិត្យទីតាំង សាច់បង្កកនៅក្នុងខណ្ឌមានជ័យ ក៏រកឃើញថាសាច់បង្កកដែលនាំចូលពីក្រៅប្រទេស ចំនួន 76 តោនមិនបានបង់ពន្ធចូលត្រឹមត្រូវនិងពិសោធ៍ត្រឹមត្រូវនោះទេ     និងឃ្លាំងមួយកន្លែងនៅខណ្ឌឬស្សីកែវដែលនាំចូលទំនិញពីប្រទេសថៃចូលប្រទេសកម្ពុជា ទាំងដែលប្រទេសថៃកំពុងតែឈ្លានពាន ទឹកដីរបស់កម្ពុជា និងប្រជាពលរដ្ឋទូទាំងប្រទេសកំពុងតែពហិការឈប់ប្រើប្រាស់ទំនិញថៃ ហៅសៀម

ប្រជាពលរដ្ឋក៏ដូចជាអ្នកសារព័ត៌មានទទូចស្នើសុំក្រសួងពាក់ព័ន្ធ អគ្គនាយកដ្ឋាន ក.ប.ប.  អគ្គនាយកដ្ឋានគយនិងរដ្ឋាករ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋានពេទ្យសត្វ អាជ្ញាធរខណ្ឌសែនសុខមេត្តាចុះ ពិនិត្យ  និងអធិការកិច្ច ទីតាំងខាងលើនេះផងទាន។

អង្គភាពសារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺគ្រប់ក្រសួង ស្ថាប័ន មន្ទីរពាក់ព័ន្ធអាជ្ញាធរមូលដ្ឋាន រៀងរាល់ម៉ោងធ្វើការតាមច្បាប់ស្តីពីរបបសារព័ត៌មានឆ្នាំ១៩៩៥ មេត្រាទី១០ កថាខណ្ឌទី១។ សូមអរគុណ!!!

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages