តើរដ្ឋបាលខណ្ឌសែនសុខ បានជ្រាបអំពីករណីបន្ទប់ជួលលសាងសង់រំលោភ ដីចំណីផ្លូវសាធារណៈនេះដែរឬទេ?
ទីតាំងសាងសង់ បន្ទប់ជួល និងឃ្លាំងស្តុកទំនិញ
រំលោភ ត្រួតត្រាកាន់កាប់ ដីចំណីផ្លូវដោយផ្ទុយពីព្រះរាជក្រម លេខ០៥១៤/០០៨ មាត្រា៣៨ ចុះថ្ងៃទី០៤
ខែឧសភា ឆ្នាំ២០១៤ នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ក្រុមការងារយើងខ្ញុំបានចុះផ្តិតយករូបភាពដែលរំលោភយកទីតាំងខាងលើនេះ
ហើយបានទូរស័ព្ទសំភាសន៍ទៅម្ចាស់ទីតាំង ម្ចាស់ទីតាំងប្រាប់សារព័ត៌មានយើងខ្ញុំថាបានសុំច្បាប់ការអនុញ្ញាតពីសង្កាត់ហើយ
រីឯខាងសង្កាត់បដិសេធថាមិនមានច្បាប់នោះទេហើយសង្កាត់ហាមឃាត់ដែរតែមិនស្តាប់និងរុញអ្នក
សារព័ត៌មានទៅអោយសួរសាលាខណ្ឌទៅក្រែងគេរត់ច្បាប់នៅខណ្ឌ ៕
ក្នុងនោះដែរ មហាជនជាច្រើន សម្តែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញ និងអនុសាសន៍ដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងការរំដោះយកដីផ្លូវ សាធារណៈមកធ្វើជារបស់រដ្ឋវិញ!! មហាជនក៏កំពុងតែរង់ចាំមើលដែលថាតើច្បាប់នៃរដ្ឋបាលខណ្ឌខណ្ឌសែនសុខ ដឹកនាំដោយលោក ចេង មុន្នីរ៉ា អភិបាលខណ្ឌ ហ៊ានអនុវត្តច្បាប់ជាផ្លូវការជាមួយអ្នកមានលុយឋានៈបុណ្យស័ក្តិដែរឬទេ?
អង្គភាពយើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺពីសំណាក់ម្ចាស់ទីទាំង ក្រសួង ស្ថាប័ន សមត្ថកិច្ច និងមន្រ្តី ពាក់ព័ន្ធទាំងអស់ តាមច្បាប់ស្តីពីរបបសារព័ត៌មានឆ្នាំ១៩៩៥ មាត្រាទី១០ កថាខណ្ឌទី១ ។ សូមអរគុណ!!!





No comments:
Post a Comment