www.bbstvonline.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, July 10, 2026

ដីព្រៃលិចទឹក ជាជម្រកត្រីពងកូន នៅចំណុចម្តុំក្រពើតាំង ត្រូវបានឈូសឆាយបំផ្លាញ ដោយល្មើសព្រះរាជក្រម នស/រកម/០៦២៥/០២៨ ដែលប្រកាសឲ្យ ប្រើប្រាស់ច្បាប់ស្ដីពីជលផលដែលបានចែង ក្នុងមាត្រា ២៥ មាត្រា២៦  មាត្រា៩៦ សុំលោកអ៊ុន ចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមជួយពិនិត្យមើលផងទាន!



 



ខេត្តកំពង់ចាម៖កាលពីរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ លោក នួន នី ចាងហ្វាងការផ្សាយនៃអង្គភាព សារព័ត៌មានសូក្រឹត្យ និងបច្ចុប្បន្នក៏ជា
ប្រធានសមាគមសារព័ត៌មានសុក្រឹត
បានដឹកនាំក្រុមការងារជាច្រើនអង្គភាព ចុះទៅដល់ទីតាំងដីរដ្ឋមួយកន្លែង ដែលជាព្រៃលិចទឹកនិងជាដីព្រៃជម្រកត្រីពងកូន ត្រូវបានជនខិលខូចលួចឈួសឆាយបំផ្លាចត្រង់ចំណុចនិយាមការ(48P 535753-1312759) ម្តុំក្រពើតាំង ស្ថិតក្នុងឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ក្រោយពីចុះដល់ទីតាំងតាមការរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋរួចមក ក្រុមការងារបានឃើញសកម្មភាពឈូសឆាយពិតប្រាកដមែន ក្រោយមកក្រុមការងារយើងបានខលសំភាសន៍និងរាយការទៅ លោកយី វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកកោះសូទិន លោកបានឆ្លើយតបវិញថា បាទបងចាំមើលខ្ញុំស្រាវជ្រាវសិន វាអត់ទាន់ដឹងច្បាស់ដែរ អត់ទាន់មានអាជ្ញាធរណារាយការណ៍មកដល់ថ្នាក់ស្រុកទេចាំមើលខ្ញុំសួរនាំសិនប៉ុន្តែឥឡូវខ្ញុំនៅភ្នំពេញ ជាប់ការងារ ចាំមើលស្អែកសិន តែការងារហ្នឹងធ្លាប់ម្ដងហើយព្រោះខ្ញុំឲ្យអភិបាលរង ចុះទៅពិនិត្យដល់ទីតាំង ណែនាំពួកគាត់ឲ្យឈប់រំលោភកាប់ព្រៃលិចទឹកនិងទៀត ភាគច្រើនគឺមកពីខាងស៊ីធរកណ្ដាល ខេត្តព្រៃវែង ដូចជាប៉ុន្មានខែមុន ឃាត់ខ្លួនបានប៉ុន្មាននាក់ដែរឱ្យធ្វើកិច្ចសន្យា។



បើយោងតាម ព្រះរាជក្រម នស/រកម/០៦២៥/០២៨ ដែលប្រកាសឲ្យប្រើប្រាស់ច្បាប់ស្ដីពីជលផល ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២២ ខែឧសភាឆ្នាំ២០២៥ ដែលបានចែង ក្នុងមាត្រា ២៥ មាត្រា២៦ និងជំពូកទី១៣ ទោសបញ្ញត្តិ នៅក្នុងមាត្រា៩៦ ចំណុចទី២ បាននិយាយថា ៖ទន្ទ្រាន ហ៊ុមព័ទ្ធ កាន់កាប់ ដុត កាប់ឆ្កា រុករាន ឈូសឆាយ ឬផ្តួលរំលំព្រៃលិចទឹក ឬព្រៃកោងកាងតិចជាង១ហិកតា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ១០លានរៀល ចំពោះបុគ្គលដែលបានប្រព្រឹត្ត។









បើយោងតាមការលើកឡើងរបស់លោកមេឃុំល្វេនាពេលកន្លងមកថា ចំពោះបញ្ហានេះឆ្នាំទៅខ្ញុំបានធ្វើដែរ ជាមួយខាងជលផល មានអភិបាលរងស្រុក ចុះមក ណែនាំចំពោះប្រជាពលរដ្ឋដែលពួកគាត់ទន្ទ្រានហ្នឹង ឃើញស្រាប់ហើយ ប្រជាពលរដ្ឋខ្លះក៏មានប្លង់ហើយ រីឯចំណែកដីរបស់រដ្ឋនោះវាចូល 20 ហិចតាហើយ យើងមានប្លង់យកមកទុកនៅសាលាឃុំហើយដែរ ហើយដីហ្នឹងវាជាប់នៅខាងតំបន់ខ្ពង់រាប ហើយលោកប្អូនឃើញស្រាប់ហើយសព្វថ្ងៃនេះមិនមែនកាប់ពូថៅកាំបិតទេគឺអាគ្រឿងចាក់ហ្នឹងវាលួចចូលឈួសឆាយ ខ្ញុំចុះដែរនិងសហការជាមួយប៉ុស្តិ៍ដែរ អ្នកទៅឈូសឆាយបំពាននៅទីនោះ គឺពលរដ្ឋនៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។




រីឯលោកហុង ឈឹមប្រធានសហគមន៍នេសាទឡូតិ៍លេខ៨ ស្រុកកោះសូទិន បានថ្លែងប្រាប់អ្នកសារព័ត៌មានយើងថា គាត់គ្មានបានដឹងអីទាល់តែសោះសូម្បីតែបន្តិច ករណីដែលកន្លងទៅដូចលោកអភិបាលស្រុកនិងលោកមេឃុំថ្លែងប្រាប់អ្នកសារព័ត៌មានយើងគឺលោកប្រធានសហគមន៍មិនបានចូលរួមជាមួយនោះទេ។



ចំពោះលោកលី ស្រុីនាយខណ្ឌជលផលខេត្តកំពង់ចាម អង្គភាពសារព័ត៌មានយើងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ម៉ោង២ៈ២៤ នាទីរសៀល បានខល សុំការបំភ្លឺតាមរយៈលេខ ទូរសព្ទ 011 206 276 ដែរចូលតែគ្មានអ្នកលើក និងបានរាយការណ៍តាមតេឡេក្រាមរបស់លោកតែមិនមានអ្នកចូលមើល និងខលបន្ថែមតាមប្រព័ន្ធ telegram ចូលតែមិនលើកនោះទេ ប្រហែលជាលោក នៅដេកមិនទាន់ងើបពីដំណេកនោះទេ។




ហើយបើយោងតាមប្រភពពីពលរដ្ឋម្នាក់សូមមិនបញ្ចេញឈ្មោះបានលើកឡើងថា បច្ចុប្បន្ននេះ គឺមានពលរដ្ឋម្នាក់ឈ្មោះ(ថន)រស់នៅភូមិព្រែកព្នៅ ជាអ្នកយកលុយទៅរត់ការជាមួយអ្នកពាក់ព័ន្ធ
សំណួរសួរថា៖តើលោក(ថន)នោះជាអ្នកណា??

តែអ្វើដែលគួរឱ្យសោកស្តាយជាទីបំផុត គឺយើងគ្មានលេខទំនាក់ទំនងជាមួយលោកថននោះទេ ចឹងមានតែសំណូមពរ ឱ្យអាជ្ញាធរជួយមានចំណាត់ការចំពោះរឿងនេះឱ្យបានតឹងរឹងផង ដោយផ្អែកទៅលើ អង្គហេតុ អង្គច្បាប់ និងភស្តុតាងគឺមានគ្រប់គ្រាន់ហើយ។

ក្រុមការងារយើងរង់ចាំចំណាត់ការរបស់អាជ្ញាធរ ជាពិសេសមន្ត្រីជំនាញ តែម្តងតើអាចស្វែងរកនិងវែកមុខជនបង្ករ និងអ្នកដែលពាក់ព័ន្ធទាំងនោះយកមកផ្តន្ទាសតាមច្បាប់ស្តីពី៖ជលផលបានដែលឬទេ ជាពិសេសគឺលោក(ថន)។

អង្គភាពសារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺគ្រប់ក្រសួង ស្ថាប័ន មន្ទីរពាក់ព័ន្ធ មន្ត្រីគ្រប់ជាន់ថ្នាក់ ពិសេសសាមុីខ្លួនឈ្មោះ(ថន) រៀងរាល់ម៉ោងធ្វើការតាមច្បាប់ស្ដីពីរបបសារព័ត៌មាន។

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages