កិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។
អនុវត្តតាមប្រសាសន៍ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ លោកវរសេនីយ៏ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណះ និង សុវត្ថិភាព សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៥-២០២៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ១០-១១ ខែសីហា ឆ្នាំ២០២៦ ខាងមុខ ។
សូមជម្រាបផងដែរថាសម្រាប់ក្រុងតាខ្មៅគឺមានមណ្ឌលប្រឡងចំនួន៥មណ្ឌលដូចខាងក្រោម៖
១- អនុវិទ្យាល័យ ហ៊ុន សែន ហេងតុង
២- វិទ្យាល័យ ហ៊ុន សែន តាខ្មៅ
៣- វិទ្យាល័យ វឌ្ឍនះឈូងលាភ
៤- វិទ្យាល័យ ហ៊ុន សែន សេរីភាព
៥- បឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែន ព្រែកសំរោង
សមាសភាពចូលរួមមាន លោកអធិការរងនិងលោកនាយប៉ុស្តិ៍ពាក់ព័ន្ធ។






No comments:
Post a Comment