www.bbstvonline.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, August 18, 2026

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពង្រឹងការងារគ្រប់គ្រងទឹករដូវវស្សា និងដាក់ចេញនូវវិធានការដែលធានាដល់ការបែងចែក និងការប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធភាព

 


នាព្រឹកថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ នៅសាលប្រជុំនៃទីស្ដីការក្រសួង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពង្រឹងការងារគ្រប់គ្រងទឹករដូវវស្សា និងដាក់ចេញនូវវិធានការឆ្លើយតបដែលធានាដល់ការបែងចែក និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព និងប្រសិទ្ធភាព។

ក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ឱ្យដឹងថា ឥទ្ធិពលនៃបាតុភូត អែលនីញ៉ូ (El Niño) បាននិងកំពុងបង្កឱ្យមានភាពរាំងស្ងួតនៅតាមតំបន់មួយចំនួននៃប្រទេសកម្ពុជា ដែលស្ថានភាពនេះទាមទារឱ្យមានវិធានការឆ្លើយតប និងគ្រប់គ្រងឱ្យបានទាន់ពេលវេលា។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំដល់ថ្នាក់ដឹកនាំនិងក្រុមការងារបច្ចេកទេសត្រូវបន្តចុះត្រួតពិនិត្យប្រព័ន្ធធារាសាស្ត្រ និងធ្វើការវាយតម្លៃនូវតម្រូវការទឹកជាក់ស្តែងនៅតាមមូលដ្ឋាន ព្រមទាំងកំណត់ឱ្យបានច្បាស់លាស់តំបន់ដែលមានទឹក និងតំបន់ខ្វះខាតទឹក ហើយរៀបចំផែនការបែងចែកទឹកទៅកាន់តំបន់ខ្វះខាតឱ្យបានទាន់ពេលវេលា ចំគោលដៅ និងមានប្រសិទ្ធភាព។ លើសពីនេះ ត្រូវបញ្ចូលការងារគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ ទៅក្នុងក្របខ័ណ្ឌការងារជាប្រចាំ៕






No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages