ទីតាំងសាងសង់សំណង់រឹងមួយកន្លែងគ្មានច្បាប់អនុញ្ញាត រំលោភយកដីចំណីផ្លូវសាធារណៈរបស់រដ្ឋនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រងការរិះគន់ ខណៈម្ចាស់អះអាងថា «បានប្រាប់ថ្នាក់លើរួចហើយ»
ខេត្តកំពង់ស្ពឺ៖ នាថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារសារព័ត៌មានយើងបានទទួលប្រភពថា ទីតាំងសាងសង់សំណង់រឹងមួយកន្លែង ដែលរំលោភបំពានយកដីចំណីផ្លូវសាធារណៈ និងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ កំពុងដំណើរការយ៉ាងរលូនស្ថិតនៅភូមិឧកញ៉ាទេព ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រុមការងារសារព័ត៌មានយើងក៏បានចុះទៅដល់ទីតាំងនិងផ្ដិតរូបភាពទិដ្ឋភាព ទីតាំងខាងលើផ្ទាល់
ក្រោយមកក្រុមការងារសារព័ត៌មានយើងក៏សូមការបំភ្លឺផ្ទាល់ទៅ លោកគៀដែលជាម្ចាស់ទីតាំងខាងលើ ដែលគេស្គាល់ថាជាកូនតាស្រូយ តាមរយៈលេខទូរសព្ទ01693 78 93 លោកគាបានបញ្ជាក់មកក្រុមការងារព័ត៌មានយើងយ៉ាងច្បាស់ៗថា៖ លោកបានជម្រាបមេភូមិ ថាលោកសាងសង់ជាលក្ខណៈបណ្ដោះអាសន្ន បើរដ្ឋប៉ះពាល់ឱ្យខ្ញុំរើចេញខ្ញុំនឹងរើចេញ បើមិនប៉ះពាល់អីទេខ្ញុំសុំអាស្រ័យផលនៅលើ ដីនៅមុខផ្ទះខ្ញុំ ហើយលោកក៏បានបញ្ជាក់ទៀតមកអ្នកសារព័ត៌មានយើងថា ចាប់ពីផ្លូវជាតិលេខ 4 មកដល់ទីតាំងរបស់លោកគឺខុសច្បាប់ទាំងអស់គ្នា លោកថាការអាស្រ័យផល នៅលើដីរដ្ឋគឺជាសិទ្ធិបុគ្គល លោកបញ្ជាក់ទៀតថាលោកធ្វើពីអត់ស្អាតឱ្យទៅស្អាត ហើយក៏មិនប៉ះពាល់ដល់ចំណីផ្លូវទេតែជាចុងក្រោយអ្នកសារព័ត៌មានយើងក៏សួរបន្ថែមលោកក៏បានបញ្ជាក់ថា ខ្ញុំធ្វើហ្នឹងខ្ញុំចូល(ដីរដ្ឋ)ប៉ុន្តែ ជាលក្ខណៈអាស្រ័យផល រដ្ឋត្រូវការឲ្យខ្ញុំឈូសឆាយថ្ងៃណា គឺខ្ញុំឈូសឆាយថ្ងៃហ្នឹង បើបងអ្នកសារព័ត៌មានមានចម្ងល់អ្វីទៀតទាក់ទងទៅសួរនាំមន្ត្រីជំនាញ ដោះស្រាយរឿងហ្នឹងទៅ បើបងចង់ដឹងទៀត ខ្ញុំនឹងដោះស្រាយជានិច្ចឲ្យតែមានអាជ្ញាធរ ហើយរឿងនឹងខ្ញុំបានជម្រា បថ្នាក់លើថ្នាក់លើគាត់បានដឹងខ្លះហើយ អានេះជាការអាស្រ័យផលរបស់ប្រជាពលរដ្ឋដើម្បីឲ្យមានការរីកចម្រើនដល់ប្រទេសជាតិ ខ្ញុំធ្វើហ្នឹងគឺធ្វើឱ្យបានចម្រុងចម្រើនទៅដល់ជាតិ(ដកស្រង់សម្រង់ដើមទាំងស្រុងពីការសូមONរីខត)
សំណួរ ៖
១.តើថ្នាក់លើនោះគឺជានរណាឲ្យពិតប្រាកដ?? ទើបហ៊ានសម្រេចឱ្យលោកគៀសាងសង់រំសំណង់រឹងរំលោភយកដីចំណីផ្លូវរបស់រដ្ឋ ដោយបំពានច្បាប់ស្ដីពីផ្លូវថ្នល់ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីផ្លូវថ្នល់។
២. តើទីតាំងខាងលើដែលសាងសង់រំលោភយកដីចំណីផ្លូវរបស់រដ្ឋនិងបំពានច្បាប់ស្ដីពីផ្លូវថ្នល់នៃព្រះរាជាណាចក្រកម្ពុជា បានជួយឱ្យប្រទេសជាតិរីកចម្រើនអ្វីខ្លះ?
ក្រុមការងារសារព័ត៌មានយើងក៏បានសុំការបំភ្លឺផ្ទាល់ជាមួយលោកឃុន ហុង មេភូមិឧកញ៉ាទេពផ្ទាល់តែម្ដងលោកបានមានប្រសាសន៍ថ្លែងប្រាប់អ្នក សារព័ត៌មានយើងដូច្នេះថា៖ ម្ចាស់គាត់មកផ្ទះខ្ញុំដែរហ្នឹង មកប្រាប់ខ្ញុំ ហើយខ្ញុំថា ធ្វើសំណង់រឹងអញ្ចឹង ទាល់តែសុំថ្នាក់លើ ខ្ញុំអត់ហ៊ានទេ គាត់ថាអត់ធ្វើសំណង់រឹងទេគ្រាន់តែសសរដែកទេ ហើយរៀបឥតអត់ចុះ គាត់ថារៀបឥដ្ឋ ខ្ញុំថារៀបឥតហ្នឹងហើយគឺសំណង់រឹង អត់អីទេគាត់ប្រាប់ថ្នាក់លើ រួចហើយ រដ្ឋត្រូវការ ស្មើរម៉ានវ៉ៃចោលស្មើរហ្នឹង ខ្ញុំទទួលព័ត៌មានបានតែប៉ុណ្ណឹង ការសាងសង់ហ្នឹងប្រហែលកន្លះខែហើយ ជាការស្មានមើលនោះទេ
ចំណែកឯលោកហែម ហ៊ន មេឃុំត្រពាំងគង ក្រុមការងារសារមានយើងបានសុំការបំភ្លឺតាមរយៈលេខទូរស័ព្ទ 012375614លោកបានថ្លែងប្រាប់ថា៖ លោកសុំនិយាយជាមួយលោកមេឃភូមិបន្តិច លោកមេឃុំបានប្រាប់ទៅលោកមេភូមិ ថាហាមមិនឲ្យទីតាំងសំណង់ខាងលើធ្វើនោះទេ ហើយលោកមេភូមិបានប្រាប់ទៅលោកមេឃុំវិញថា ម្ចាស់ទីតាំងសុំថ្នាក់លើរួចហើយបង លោកមេឃុំសួរលោកមេភូមិថា សួរគាត់ទៅមើលតើសុំថ្នាក់លើឯណាវិញ ហើយលោកប្រាប់លោកមេភូមិទៀតថាមិនឲ្យធ្វើនោះទេ ហើយឱ្យសួរថាសុំថ្នាក់លើហ្នឹងឈ្មោះអីវិញ ស្រួលលោកមេឃុំតេសួរថ្នាក់លើនោះ ថាឲ្យមកធ្វើលើចំណីផ្លូវអញ្ចឹងអី ហើយលោកមេឃុំបានបញ្ជាក់ទៅលោកមេភូមិថាថ្នាក់លើណាក៏ដោយត្រូវឱ្យសុំមើលច្បាប់ ហើយលោកមេឃុំបានបន្តរទៀតថាអោយលោកមេភូមិហាមជាបន្ទាន់បើនៅតែសាងសង់លោកមេឃុំនិងបញ្ជាឲ្យប៉ូលីសទៅយកសម្ភារៈហើយ លោកមេឃុំឲ្យផ្អាកជាបន្ទាន់ហើយសួរបន្ថែមថាថ្នាក់លើហ្នឹងមានច្បាប់ដែរឬទេ លោកមេឃុំត្រពាំងគងបានបញ្ជាក់មកអ្នកសារព័ត៌មានយើងថាលោកអត់បានដឹងទេក្មួយ
រីឯលោក មុត ភន អភិបាលនៃគណៈអភិបាលស្រុកសំរោងទង ក្រុមការងារសារព័ត៌មានយើង ទំនាក់ទំនងសុំការបំភ្លឺ តាមរយៈលេខទូរសព្ទ 016377357 ខលចូលចំនួនពីរដងតែមិនលើកនោះទេនេះពិតជាមន្ត្រីដ៏ល្អនិងមន្ត្រីដ៏គំរូសម្រាប់ ប្រទេសជាតិមែនដែលសហការយ៉ាងល្អឥតខ្ចោះជាមួយអ្នកសារព័ត៌មានគឺមិនលើកទូរសព្ទអ្នកព័ត៌មានតែម្ដង
សំណង់រឹងខាងលើនេះបាននិងកំពុងសាងសង់រំលោភយកដីចំណី ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋយ៉ាងច្បាស់ក្រឡែត។ ការសាងសង់នេះ មិនត្រឹមតែគ្មានលិខិតអនុញ្ញាតសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច ឬមន្ទីរជំនាញពាក់ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបំពានយ៉ាងធ្ងន់ធ្ងរទៅលើ ច្បាប់ស្តីពីផ្លូវថ្នល់ នៃព្រះរាជាណាចក្រកម្ពុជាមាត្រា ៣៨ ៖
ហាមឃាត់រាល់សកម្មភាពបង្កអន្តរាយដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងបង្កើតឧបសគ្គដល់ សុវត្ថិភាពចរាចរណ៍ដូចជា ៖
១- ការបំផ្លិចបំផ្លាញដោយចេតនាលើសមាសភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ៖
- ការជីកគាស់ ការចោះខួង ការធ្វើឲ្យបែកបាក់ផ្លូវថ្នល់
- ការនាំចូលយានយន្ត យានូបករណ៍
- ការទន្ទ្រាន ឬការចូលត្រួតត្រា ឬការប្រើប្រាស់ដីរបស់ផ្លូវថ្នល់ និងពិសេសដីចំណីផ្លូវ
- ការកែប្រែ ឬបង្វែរផ្លូវថ្នល់ដោយគ្មានការអនុញ្ញាត
- ការសាងសង់ក្នុងដីចំណីផ្លូវ លុបគន្លងបង្ហូរទឹកសម្រួលសុវត្ថិភាពផ្លូវថ្នល់ ។
មាត្រា៧៤៖
ជនណាដែលទន្ទ្រាន ត្រួតត្រា ប្រើប្រាស់ ដោយសាងសង់សំណង់ ឬការ្យទាំងឡាយបំពានលើ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១០០ ០០០(មួយសែន) រៀល ទៅ ១ ០០០ ០០០ មួយលាន) រៀល ន)រៀល និងតម្រូវឲ្យរុះរើចេញនូវសំណង់ឬការ្យទាំងឡាយនោះ ។
ក្នុងករណីរឹងទទឹង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ (ប្រាំមួយ)ខែទៅ២ (ពីរ)ឆ្នាំ និងពិន័យ ជាប្រាក់ពី ១ ០០០ ០០០ (មួយលាន) រៀល ទៅ៤ ០០០ ០០០ (បួនលាន) រៀល ។
ការជជែកសួរដេញដោលជុំវិញការរំលោភបំពាននេះ ម្ចាស់សំណង់បែរជាលើកឡើងដោយសំអាងហេតុផលថា ខ្លួនបានរាយការណ៍ និង «ប្រាប់ថ្នាក់លើរួចហើយ» ទើបអាចដំណើរការសាងសង់បាន ដែលការឆ្លើយបែបនេះ ហាក់ដូចជាកំពុងយកឈ្មោះថ្នាក់លើមកធ្វើជាខែលការពារទង្វើខុសច្បាប់របស់ខ្លួនទៅវិញ។
ជុំវិញករណីខាងលើនេះមហាជន ក៏ដូចជាអ្នកសារព័ត៌មានទទូចសំណូមពរយ៉ាងទទូចដល់អាជ្ញាធរមូលដ្ឋានឃុំត្រពាំងគង រដ្ឋបាលស្រុកសំរោងទង ជាពិសេសលោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មេត្តាចុះពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់ ដើម្បីទប់ស្កាត់ការរំលោភយកដីចំណីផ្លូវសាធារណៈធ្វើជាកម្មសិទ្ធិឯកជន និងរក្សាឱ្យបាននូវភាពតឹងរ៉ឹងនៃច្បាប់ ក៏ដូចជាការពារផលប្រយោជន៍រួមរបស់សង្គមជាតិ ជាពិសេសនោះគឺធ្វើឲ្យប្រជាពលរដ្ឋដទៃៗទៀតគោរពច្បាប់ ប្រទេស និងយកច្បាប់ជាធំ ហ្នឹងមិនយកគំរូតាមទីតាំងខាងលើនោះទេ។
អង្គភាពសារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺគ្រប់ក្រសួង ស្ថាប័ន មន្ទីរពាក់ព័ន្ធ សមត្ថកិច្ច អាជ្ញាធរគ្រប់ជាន់ថ្នាក់ តាមច្បាប់ស្ដីពីរបបសារព័ត៌មានរៀងរាល់ម៉ោងធ្វើការ
អត្ថបទដោយះស្តេចនាគរាជ៨ទិស















No comments:
Post a Comment