www.bbstvonline.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, March 26, 2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន ទីចាត់ការ និងអគារកាត់ដេរ នៅវិទ្យាល័យ ហ៊ុនសែន វាលរេញ

 

រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ ផែនការ សកម្មភាព វិធានការចាំបាច់នានា និងកំណត់នូវក្របខណ្ឌសមិទ្ធកម្ម ដែលរួមមានសូចនាករគន្លឹះ គោលដៅ និងវិធីសាស្ត្រវាស់វែងវឌ្ឍនភាព ដេីម្បីពង្រឹងគុណភាពអប់រំសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យរហូតដល់មធ្យមសិក្សា ប្រកបដោយស័ក្តសិទ្ធភាព ប្រសិទ្ធភាព និងសមិទ្ធកម្មតាមរយ: ១/ ការពង្រឹងអភិបាលកិច្ចសាលារៀន, ២/ ការពិនិត្យកែលម្អកម្មវិធីសិក្សា និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបទសិស្ស, ៣/ ការយកចិត្តទុកដាក់លេីសុខភាពសិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា និង៤/ ការជំរុញ និងលេីកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក “ភាពជាដៃគូរដ្ឋ និងសហគមន៍ដេីម្បីការអប់រំ”។ 

ខេត្តព្រះសីហនុ ព្រឹកថ្ងៃពុធ ទី២៦ មីនា ២០២៥











No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages