www.bbstvonline.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, March 26, 2025

បើកឆាកប្រយុទ្ធមួយប្រាវ ជាប់ខ្នោះទាំងពីរក្រុម ..! ក្មេងទំនើង២ក្រុម សរុបចំនួន០៥នាក់ ត្រូវនគរបាលក្រុងតាខ្មៅ ស្រាវជ្រាវឃាត់ខ្លួន ក្រោយបង្ករភាពវិកវរ(ឈ្លោះគ្នាតាមបណ្តាញសង្គមTikTok) ជួបគ្នាចៃដន្យនៅតាមផ្លូវ បង្ករជាហិង្សារវាយគ្នាទៅវិញទៅមក នៅក្រោយពន្ធធនាគារខេត្តកណ្តាល ។

 

ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ផ្នែកនគរបាលព្រហ្មទណ្ឌក្រុងតាខ្មៅ សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឬស្សី រួមនឹង ប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន ស្រាវជ្រាវតាមនីតិវិធីជំនាញ រហូតឃាត់ខ្លួនបានយុវជនចំនួន០៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាទៅវិញទៅមក(បង្កឡើងដោយក្មេងទំនើង) កើតហេតុថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង០៨និង៣០នាទី នៅចំណុច ផ្លូវបេតុងភូមិក្រពើហារ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕











No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages