www.bbstvonline.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, September 16, 2025

ថាមែនៗដូចពាក្យចាស់ពោលថាទឹកត្រជាក់ត្រីកុំបឹងធំត្រីច្រើនតែចំម្លែកអីទីតាំងមួយកន្លែងនេះប្រហែលជាមានខ្សែរមានខ្នងអ្នកធំហើយមើលទៅបានជាហ៊ានបើកល្បែងស៊ីសងឱ្យក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេងនិងគឃ្លើនអនុសាសន៍របស់រាជរដ្ឋាភិបាលកន្លងទៅ ។

 

ផ្សាយចេញថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥

រាជធានីភ្នំពេញ៖ ទីតាំងល្បែងស៊ីសងប្រភេទឆ្នោតឡូតូក្រុមហ៊ុន៨៨៨៨ និងក្រុមហ៊ុនមហាសម្បត្តិនឹងឆ្នោតកោសសន្លឹកលួចបើកបង្គាប់នៅតាមបន្ទប់ជួលដែលស្ថិតនៅ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ កំពុងតែបង្ករព្យុះភ្លៀងយ៉ាងអាណាធិបតេយ្យដោយមិនខ្វល់ពីអនុសាសន៍គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាកន្លងទៅនិងសារាចរណ៍ណែនាំរបស់សាលារាជធានីភ្នំពេញកន្លងទៅនិងផ្ទុយពីភូមិឃុំមានសុវត្ថិភាព៧ចំណុចចេញដោយរាជរដ្ឋាភិបាលកម្ពុជា 

 





យោងតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ជូនមកក្រុមការងារព័ត៌មានយើងតាមប្រព័ន្ធលេខទូរសព្ទថាមានល្បែងស៊ីសងខុសច្បាប់កំពុងតែបើកអោយក្រុមអ្នកញៀនល្បែងចូរលេងយ៉ាងគគ្រឹកគគ្រេងពេលក្រុមការងារសាព័ត៌មានយើងខ្ញុំចុះទៅដល់ទីតាំងខាងលើស្រាប់តែឃើញលេងពិតប្រាកដមែនហើយក្រុមការងារព័ត៌មានយើងខ្ញុំបានផ្ដិតរូបភាពក្នុងថ្ងៃទី១៤និងទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ហើយក្រុមការងារបានរាយការណ៍ជូនលោក សាយ ចំរើន មេប៉ុស្ដិ៍ចោមចៅទី១តាមប្រព័ន្ធទូរស័ព្ទលេខ០១២ ៩២៤ ៩២៥ ខលចូលមិនលើករួចមកក្រុមការងារបន្តរាយការណ៍ជូនលោកអធិការ ម៉ម វុធី តាមប្រព័ន្ធតេឡេក្រាម ប៉ុន្តែលោកមិនបានចូលមើលនោះទេហើយទូរស័ព្ទក៏មិនលើកដែរ ។





បើរយោងតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្ដៅនិងសូមគាំទ្រសារាចរណ៍របស់រាជរដ្ឋាភិបាលយ៉ាងពេញទំហឹងតែអ្វីដែលប្រជាពលរដ្ឋមានការព្រួយបារម្ភចំពោះសុវត្ថិភាពរបៀបរៀបរយពីព្រោះនៅទីនោះមានល្បែងស៊ីសងហើយទើបធ្វើអោយអ្នកលេងបាញ់ក្រពុលមុខកើតមានអំពើហិង្សាក្នុងគ្រូសារ ចោរលួច ចោរឆក់ ចោរប្លន់ ជាដើម និងដូចពាក្យចាស់ពោលថាអ្នកឈ្នះមុខខ្លាញ់អ្នកចាញ់មុខខ្លារ ។


យ៉ាងណាមិញប្រជាពលរដ្ឋសង្ឃឹមថាលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណ:អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក ម៉ម វុធី អធិការនគបាលខណ្ឌពោធិ៍សែនជ័យ លោកនិងអនុវត្តយកបទបញ្ជារ០០៦ របស់អគ្គស្នងការនគបាលជាតិ ដើម្បីរក្សាសុវត្ថិភាពរបៀបរៀបរយអោយបានពេញលេញក្នុងនាមខ្លួនជាមន្ត្រីសាធារណ:បំពេញកាតព្វកិច្ចជូនប្រជាពលរដ្ឋ ។

 


យោងតាមឯកសារគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចនិងសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារបង្ក្រាបកាលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទរបស់រាជរដ្ឋាភិបាលលេខ៦២ ស.ស.រ.ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២និងសារាចរណ៍ណែនាំរបស់សាលារាជធានីភ្នំពេញនិងអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្តីនាពេលថ្មីៗធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្ដៅ  តែយ៉ាងណាមិញទីតាំងល្បែងសុីសងខុសច្បាប់តាមប្រព័ន្ធអនឡាញមួយកន្លែងនេះនៅតែបន្តបើកលេងយ៉ាងគឃ្លើន  ។




ប្រជាពលរដ្ឋក៏ដូចជាអ្នកសាព័ត៌មានក៏ទទូចស្នើរសុំដល់ឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរងនិងជាអគ្គស្នងការរាជធានីភ្នំពេញសូមមេត្តាចាត់មន្រ្តីជំនាញចុះបង្ក្រាបទីតាំងខាងលើនេះផងទាន ដោយសេចក្ដីអនុគ្រោះ ។

 


អង្គភាពសាព័ត៌មានយើងខ្ញុំរងចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធសមត្ថកិច្ចគ្រប់ជាន់ថ្នាក់រាល់ម៉ោងធ្វើការតាមច្បាប់ស្ដីពីរបបសាព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៥មាត្រាទី១០កថាខ័ណ្ឌទី១ សូមអគុណ ។






No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages