ផ្សាយចេញថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២៥
រាជធានីភ្នំពេញ៖ ទីតាំងល្បែងស៊ីសងប្រភេទឆ្នោតឡូតូក្រុមហ៊ុន៨៨៨៨
លួចបើកបង្គាប់ក្នុងហាងកាហ្វេ ដែលមានយីហោរាជនីកាហ្វេ នៅតាមបណ្ដោយផ្លូវ៥៩៨
ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កំពុងតែបង្ករព្យុះភ្លៀងយ៉ាងអាណាធិបតេយ្យដោយមិនខ្វល់ពីអនុសាសន៍គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាកន្លងទៅ
និងសារាចរណ៍ណែនាំរបស់សាលារាជធានីភ្នំពេញកន្លងទៅ ហើយផ្ទុយពីភូមិ-ឃុំមានសុវត្ថិភាព៧ចំណុច ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ។
យោងតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ជូនមកក្រុមការងារព័ត៌មានយើងតាមប្រព័ន្ធតេឡេក្រាមថា មានល្បែងស៊ីសងខុសច្បាប់កំពុងតែបើកឱ្យក្រុមអ្នកញៀនល្បែងចូរលេងយ៉ាងគក្រឹកគគ្រេងពេលក្រុមការងារសាព័ត៌មានយើងខ្ញុំចុះទៅដល់ទីតាំងខាងលើស្រាប់តែឃើញលេងពិតប្រាកដមែនហើយក្រុមការងារព័ត៌មានយើងខ្ញុំបានផ្ដិតរូបភាពក្នុងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥។
បើរយោងតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្ដៅ
និងសូមគាំទ្រសារាចរណ៍របស់រាជរដ្ឋាភិបាលយ៉ាងពេញទំហឹងតែអ្វីដែលប្រជាពលរដ្ឋមានការព្រួយបារម្ភចំពោះសុវត្ថិភាពរបៀបរៀបរយពីព្រោះនៅទីនោះមានល្បែងស៊ីសងហើយទីនោះនិងកើតមានអំពើហិង្សាក្នុងគ្រូសារ
ចោរលួច ចោរឆក់ ចោរប្លន់ ជាដើម និងដូចពាក្យចាស់ពោលថាអ្នកឈ្នះមុខខ្លាញ់អ្នកចាញ់មុខខ្លារ
។
យ៉ាងណាមិញប្រជាពលរដ្ឋសង្ឃឹមថាលោក ជិន ប៊ុនធឿន
អភិបាលនៃគណ:អភិបាលខណ្ឌឬស្សីកែវ និងលោក ហ៊ាង ថារ៉េត អធិការនគបាលខណ្ឌឬស្សីកែវ លោកនឹងអនុវត្តយកបទបញ្ជារ០០៦
របស់អគ្គស្នងការនគបាលជាតិ ដើម្បីរក្សាសុវត្ថិភាពរបៀបរៀបរយឱ្យបានពេញលេញក្នុងនាមខ្លួនជាមន្ត្រីសាធារណ:បំពេញកាតព្វកិច្ចជូនប្រជាពលរដ្ឋ
។
យោងតាមឯកសារគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចនិងសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារបង្ក្រាបកាលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទរបស់រាជរដ្ឋាភិបាលលេខ៦២ស.ស.រ.
ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ និងសារាចរណ៍ណែនាំរបស់សាលារាជធានីភ្នំពេញ និងអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្តី
នាពេលថ្មីៗធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្ដៅ
តែយ៉ាងណាមិញទីតាំងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញមួយកន្លែងនេះនៅតែបន្តបើកលេងយ៉ាងគឃ្លើន ។
ជាពលរដ្ឋក៏ដូចជាអ្នកសាព័ត៌មានក៏ទទូចស្នើរសុំដល់
ឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរង និងជាអគ្គស្នងការរាជធានីភ្នំពេញ សូមមេត្តាចាត់មន្រ្តីជំនាញចុះបង្ក្រាបទីតាំងខាងលើនេះផងទាន
ដោយសេចក្ដីអនុគ្រោះ ។
អង្គភាពសាព័ត៌មានយើងខ្ញុំរងចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ
និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ រាល់ម៉ោងធ្វើការតាមច្បាន់ស្ដីពីរបបសាព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា
ឆ្នាំ១៩៩៥ មាត្រាទី១០ កថាខ័ណ្ឌទី១ សូមអគុណ ។








.jpg)





No comments:
Post a Comment