www.bbstvonline.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, September 3, 2025

ពិតជាមានអំណាចដ៏ធំមែនហ៊ានសាង សង់រំលោភដីជំណីទន្លេរទាំងបំពានអនុក្រឹតលេខ៩៨  អ.ន.ក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០១៥ របស់សម្ដេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

 


រាជនីភ្នំពេញ៖ នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារសារព័ត៌មានយើង បានចុះធ្វើព័ត៌មាននៅលើកំណាត់ផ្លូវជាតិលេខ 6A ក៏ប្រទះឃើញនៅទីតាំងចំនួនពីរកន្លែង ដែលបានសាងសង់ រំលោភដីចំណីទន្លេ ស្ថិតនៅ  ភូមិចំបក់មាស សង្កាត់បាក់ខែង ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោយពីឃើញការសាងសង់រំលោភចំណីទន្លេនេះក្រុមការងារសារព័ត៌មានយើង ព្យាយាមរកលេខទំនាក់ទំនងម្ចាស់ទីតាំងខាងលើដែរតែពុំបាននោះទេ ។

ក្រោយមកក្រុមការងារសារព័ត៌មានយើងក៏សុំការបំភ្លឺពីលោក គង់ ប៊ុនលី ចៅសង្កាត់បាក់ខែង លោកបានថ្លែងប្រាប់អ្នកសារព័ត៌មានយើងថា៖ កន្លែងហ្នឹងបើអូនឯងចង់ដឹងទៅសួរសាលាខណ្ឌ ផ្ទះឯកឧត្តម គង់ វិបុល គាត់ស្តុកខ្សាច់នៅកន្លែងហ្នឹង បាទហ្នឹងហើយកន្លែងមួយទៀត ធ្វើផ្ទះលំហែនៅកន្លែងហ្នឹងដែរ រឿងនេះវាយូរដែរហើយតាំងពីឆ្នាំទៅ ព្រោះរាយការណ៍ទៅដែរតែវាចេះតែស្ងាត់ៗ ប្រជាជនខ្លះគាត់ចេះតែរិះគន់ដែរ ខ្លះទៀតទៅក៏មិនមាត់មិនក៏អីដែរ យើងអាជ្ញាធរបានតែត្រឹមហ្នឹងដែរទេបានតែរាយការណ៍ទៅថ្នាក់លើនោះទេ។



ចំណែកលោក លឹម សុភា អភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ ក្រុមការងារសារព័ត៌មានយើងក៏បានសុំការបំភ្លឺនោះដែរ លោកបានថ្លែងប្រាប់អ្នកសារព័ត៌មានយើងតាមប្រព័ន្ធទូរស័ព្ទថា ៖ បងចាំបាញ់ឱ្យខ្ញុំបន្តិចខ្ញុំនឹងឆែកមើល បើបងសួរខ្ញុំអញ្ចឹងខ្ញុំម៉េចដឹងបើវាច្រើនកន្លែងពេក បងជួយបាញ់តាមតេឡេក្រាមមក មួយសន្ទុះក្រោយមកលោក លឹម សុភា អភិបាលខណ្ឌជ្រោយចង្វារ បានឆ្លើយតាមប្រព័ន្ធទេតេក្រាមថា អរគុណបងចាំតិចខ្ញុំឲ្យកូនចៅខ្ញុំឆែកមើលរបស់អ្នកណា មានច្បាប់ទម្លាប់អីអត់។

ដូចពាក្យចាស់លោកពោលថា ត្រីងៀតឆ្លៀតពង ប្រទេសកំពុងតែមានវិបត្តិ ជាមួយប្រទេសសៀមដែលឈ្លានពានទឹកដី រីឯអ្នកមានអំណាចមកលួចសាងសង់ រំលោភចំណីទន្លេ ដែលជាដីរបស់រដ្ឋ ផ្ទុយពីអនុក្រឹត្យ លេខ៩៨ អ.ន.ក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០១៥ របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។




នេះសបញ្ជាក់ឲ្យឃើញថាជាគំរូអាក្រក់មួយទៅដល់ពលរដ្ឋនិងប្រជាពលរដ្ឋទាំងឡាយ និងអ្នកមានលុយមួយចំនួនដែលរស់ នៅតាមដងទន្លេមិនឱ្យគោរពច្បាប់ ក្នុងព្រះរាជាណាចក្រកម្ពុជា

គោរពស្នើសុំឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹកនិងឧតុនិយម មេត្តាជួយចាត់មន្ត្រីជំនាញចុះពិនិត្យនៅករណីខាងលើនេះផងទាន។


គោរពស្នើសូមឯកឧត្តម អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញមេត្តាជួយអន្តរាគមន៍និងពិនិត្យនៅករណីខាងលើផងទាន។

អង្គភាពសារព័ត៌មានយើងខ្ញុំ រង់ចាំការឆ្លើយបំភ្លឺគ្រប់ក្រសួង ស្ថាប័ន មន្ទីរ ពាក់ព័ន្ធ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ជាពិសេសម្ចាស់ទីតាំងផ្ទាល់តែម្តងតាមច្បាប់ស្ដីពីរបបសារព័ត៌មានឆ្នាំ១៩៩៥ មាត្រាទី១០ កថាខណ្ឌទី១ សូមអរគុណ។






No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages