www.bbstvonline.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, September 5, 2025

ពិតជាខ្លាំងមែន៖ ទីតាំងល្បែងស៊ីសងឆ្នោតឡូតូតាមប្រព័ន្ធអនឡាញ កំពុងតែបង្ករព្យុះភ្លៀងយ៉ាងអាណាធិបតេយ្យ និងហ៊ោកញ្ជ្រៀវអឺងកងដោយគឃ្លឺននិងអនុសាសន៍គោលនយោបាយរបស់រាជរដ្ឋាភិបាលកន្លងទៅ

 

ផ្សាយចេញនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥

រាជធានីភ្នំពេញ៖ ទីតាំងល្បែងស៊ីសងឡូតូរបស់ក្រុមហ៊ុន៨៨៨៨និងក្រុមហ៊ុនមហាសម្បិត្តនិងមានលួចបង្កប់បញ្ជល់មាន់តាមអនឡាញ បង្កប់ក្នុងផ្ទះមួយកន្លែងជាប់និងហាងលក់គុយទាវស្ថិតនៅតាមបណ្ដោយផ្លូវបេតុងសង្កាត់ចោមចៅទីទី៣ ខណ្ឌពោធិ៍សែន ជ័យរាជធានីភ្នំពេញ កំពុងតែបង្ករព្យុះភ្លៀងយ៉ាងអាណាធិបតេយ្យ ដោយមិនខ្វល់ពីអនុសាសន៍គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាកន្លងទៅ និងសេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញ។

 





យោងតាមប្រភពពីប្រជាពលរដ្ឋរាយការណ៍ជូនក្រុមការងារព័ត៌មានយើង ក្រុមការងារក៏បានចុះដល់ទីតាំងខាងលើពិតជាឃើញមានលេងពិតប្រាកដ ហើយក្រុមការងារក៏ផ្តិតរូបភាពនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ 

យោងតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្តៅ និងសូមគាំទ្រយ៉ាងពេញទំហឹង តែអ្វីដែល ប្រជាពលរដ្ឋមានការព្រួយបារម្ភ ចំពោះសុវត្ថិភាពរបៀបរៀបរយពីព្រោះនៅទីណាមានល្បែងស៊ីសង ទីនោះនឹងកើតមានអំពើហិង្សាក្នុងគ្រួសារ ចោរលួច ចោឆក់ ចោប្លន់ជាដើម ។

 

យ៉ាងណាមិញប្រជាពលរដ្ឋសង្ឃឹមថាលោក ម៉ន វុធី អធិការនគបាលខណ្ឌពោធិ៍សែនជ័យ និងអនុវត្តតាមបទបញ្ជា ០០៦ របស់អគ្គស្នងការនគរបាលជាតិ ដើម្បីរក្សាសុវត្ថិភាពរបៀបរៀបរយឲ្យបានពេញលេញ ក្នុងនាមជាមន្ត្រីសាធារណៈបំពេញកាតព្វកិច្ចជូនប្រជាពលរដ្ឋ។

 


យោងតាមឯកសារគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចនិងសេចក្តីសម្រេចស្ដីពីការបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ របស់រាជរដ្ឋាភិបាល លេខ ៦២ ស.ស.រ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ និងសារាចរណ៍ណែនាំរបស់សាលារាជធានីភ្នំពេញ និងអនុសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តីនាពេលថ្មីៗ ធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្តៅ និងសូមគាំទ្រយ៉ាងពេញទំហឹង តែយ៉ាងណាមិញ ទីតាំងលេងល្បែងស៊ីសង់ខុសច្បាប់តាមអនឡាញជាច្រើនកន្លែងនេះនៅតែបន្តបើកលេងយ៉ាងគឃ្លើន ។

 

ប្រជាពលរដ្ឋក៏ដូចជាអ្នកសារព័ត៌មានស្នើសុំដល់ ឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ មេត្តាចាត់មន្ត្រីជំនាញចុះបង្រ្កាបទីតាំងខាងលើដោយសេចក្តីអនុគ្រោះ ។

 

អង្គភាពសារព័ត៌មានយើងខ្ញុំ រងចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ រាល់ម៉ោងធ្វើការងារតាមច្បាប់ស្តីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៥ មាត្រាទី១០  សូមអរគុណ។





No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages