ខេត្តព្រះសីហនុ៖ នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារអង្គភាពសារព័ត៌មានយើងបានទទួលប្រភពដំណឹង មួយថាមានទីតាំងចាក់រំលោភយកសមុទ្រ ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោយពីបានទទួលប្រភពព័ត៌មាននេះក្រុមការងារសារព័ត៌មានយើងជាច្រើនអង្គភាពបានចុះដល់ទីតាំងខាងលើផ្ទាល់តែម្ដងក៏ឃើញដូចការរាយការណ៍ពិតប្រាកដមែន ក្រុមការងារបានផ្តិតយករូបភាពទិដ្ឋភាពទីតាំងខាងលើ អ្វីដែលចម្លែកនោះគឺយើងសង្កេតឃើញថាមានបុរសម្នាក់ស្ត្រីម្នាក់ព្យាយាមមករារាំង និងថតរូបមកលើអ្នកសារព័ត៌មានយើង នឹងហាមមិនឲ្យអ្នកសារព័ត៌មានយើងផ្ដិតយករូបភាព និងធ្វើព័ត៌មាននោះទេ ។
ក្រុមការងារសារព័ត៌មានយើងជាច្រើនអង្គភាពដែលបានចុះដល់ទីតាំងផ្ទាល់កំពុងតែមានចម្ងល់យ៉ាងខ្លាំងចំពោះទីតាំងខាងលើនេះតើមានអ្វីជាអាថ៌កំបាំងនៅក្នុងទីតាំងនេះ? ?? ទើបមានបុរស និងស្ត្រី មករារាំង និងគំរាមកំហែងមកលើអ្នកសារព័ត៌មានយើងទៅវិញ។
ក្រុមការងារសារព័ត៌មានយើង ព្យាយាមសុំលេខទូរស័ព្ទទំនាក់ទំនងទៅម្ចាស់ទីតាំងខាងលើនោះដែរ តាមរយៈសន្តិសុខនៅទីនោះ តែសន្តិសុខប្រាប់ថាមិនមានលេខទូរស័ព្ទទេ។
នៅថ្ងៃដដែលក្រុមការងារ យើងបានព្យាយាមសុំការបំភ្លឺបន្ថែម ពីលោក សរ កក្កដា អភិបាលនៃគណៈអភិបាលក្រុងព្រះសីហនុ តាមរយៈលេខទូរស័ព្ទ ០១២២៥៥៥៥២ ខលចូលចំនួនពីរដង តែមិនលើកលេខទូរសព្ទនោះទេ។
បន្ទាប់មកទៀត ក្រុមការងារសារព័ត៌មានយើង សុំការបំភ្លឺ ពីឯកឧត្តម ឡុង ឌីម៉ង់ អ្នកនាំពាក្យខេត្តព្រះសីហនុ តាមប្រព័ន្ធតេឡេក្រាម លេខ ០១២ ៥២០ ៥២០ តែលោកចូលមើលហើយ មិនឆ្លើយតបនោះទេ។
យើងក្រឡេកមុខមើលអនុក្រឹត្យ លេខ៩៨ អ.ន.ក្រ.ប.ក
មាត្រាទី៨ ចុះថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០១៥ និងសារាចរណែនាំ
ស្ដីពីការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា លេខ០១
ស.រ.ណ.នចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្ន
ជាប្រធានព្រឹទ្ធសភានៃកម្ពុជា។
មហាជនក៏ដូចជាអ្នកសារព័ត៌មានជាច្រើនអង្គភាពកំពុងតែមានការងឿងឆ្ងល់យ៉ាងខ្លាំង តើមានលិខិតបទដ្ឋានគតិយុត្តមួយណាដែលផ្ទុយពីអនុក្រឹត្យលេខ៩៨ ខាងលើនេះដែលអនុញ្ញាត និងចេញច្បាប់ឲ្យទីតាំងខាងលើមានប្លង់កាន់កាប់ដីសមុទ្រ និងចាក់ដីរំលោភ ចូលសមុទ្រទៅវិញ?? ? តើទីតាំងខាងលើពិតជាមានច្បាប់ត្រឹមត្រូវដូចការលើកឡើងរបស់លោកចៅសង្កាត់ពិតមែនដែរឬទេ?? ?(កុំឲ្យដូចពាក្យចាស់លោកពោលថាកន្ទេលធំបន្លំដេក ក្បាលទំ ពែកបន្លំកោរ ត្រីងៀតឆ្លៀតពង)
មហាជនក៏ដូចជាអ្នកសារព័ត៌មានជាច្រើនអង្គភាពទទូចស្នើសុំ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម មេត្តាជួយចាត់មន្ត្រីជំនាញ និងមន្រ្តីពាក់ព័ន្ធចុះពិនិត្យទីតាំងខាងលើផងទាន។
គោរពស្នើសុំ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈ
អភិបាលខេត្តព្រះសីហនុ មេត្តាជួយចាត់មន្ត្រីជំនាញចុះពិនិត្យនៅករណីខាងលើនេះផងទាន។































No comments:
Post a Comment