រាជធានីភ្នំពេញៈ លោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ បានខលតាមប្រព័ន្ធតេលេក្រាម បំភ្លឺជូនអ្នកសារព័ត៌ មាន ចំពោះករណីសំណង់សាងសង់រំលោភដីចំណីទន្លេ ចំនួន២កន្លែង ដែលស្ថិតនៅ ភូមិ ចំបកមាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោយពេលអង្គភាពសារព័ត៌មានជាច្រើនបានធ្វើការចុះផ្សាយ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ រួចមក
លោក លីម សុភា អភិបាលខណ្ឌជ្រោយចង្វារ បានថ្លែងប្រាប់អ្នកសារព័ត៌មានយើងតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា៖
ទីតាំងមួយកន្លែងដែលស្តុកខ្សាច់គឺរបស់លោក គង់ វិបុល មិនមានច្បាប់នោះទេ
រីឯមួយកន្លែងទៀត របស់លោក ឈុន លីម អាសយដ្ឋាន ស្នាក់នៅភូមិរអាងក្រោម ឃុំរអាង
ស្រុកកំពង់សៀម ខេត្តកំពង់ចាម គឺមានច្បាប់អនុញ្ញាត្តត្រឹមត្រូវពីសាលារាជធានីភ្នំពេញត្រឹមត្រូវ
។
ចំណែកក្រុមការងារសារព័ត៌មានយើងក៏សុំច្បាប់អនុញ្ញាតពីលោក
លីម សុភា តែលោកអភិបាល មានប្រសាសន៍ថាមិនបាច់ផ្សាយទេចាំជួបបងទៅដឹងតែមានច្បាប់ណាអូនណា
អូនឯងទៅផ្សាយធ្វើអីនាំតែមានរឿងទេ ថ្ងៃចន្ទចាំជួបគ្នា អូនឯងផ្សាយត្រូវមាត់បង
អូនឯងផ្សាយលឿនពេក បងកន្លែងឱ្យកូនចៅចុះមើលទីតាំងសិនតើមានច្បាប់អត់
ចំណែកអ្នកសារព័ត៌មានយើងសុំធ្វើការផ្សាយបំភ្លឺឲ្យវិញ
តែលោកអភិបាលហាមមិនឲ្យផ្សាយនោះទេ និងនិយាយទៀតថាយោលល្អលុបទៅ
មិនបាច់ផ្សាយបកអីវិញនោះទេ ។
អ្វីដែលគួរអោយចម្លែកនោះនឹងមានការងឿងឆ្ងល់យ៉ាងខ្លាំង ពីក្រុមការងារសារព័ត៌មានយើង ចំពោះលោក លីម សុភាអភិបាលខណ្ឌជ្រោយចង្វារ ចំពោះករណីកន្លែងស្តុកខ្សាច់ដែលដឹងថាជារបស់លោក គង់ វិបុលនោះ អត់មានច្បាប់នោះទេហេតុអ្វីមិនចុះផ្អាកទីតាំងខាងលើនោះទៅ ម្តេចបន្តឲ្យទីតាំងខាង លើធ្វើសកម្មភាពបានយ៉ាងរលូនទៅវិញដោយផ្ទុយពីអនុក្រឹត្យលេខ៩៨ អ.ន.ក្រ.ប.ក មាត្រាទី៨ ចុះថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០១៥ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា។
រីឯទីតាំងមួយកន្លែងទៀតរបស់លោក ឈុន លីម បានសាងសង់រំលោភអនុក្រឹត្យលេខ៩៨ និងផ្ទុយពីលិខិតអនុញ្ញាត របស់រដ្ឋបាលរាជធានីភ្នំពេញ លេខ៤៥៨/២២ ឆ.ត.រ ចុះថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២២ ចុះហត្ថលេខា ដោយអភិបាលរងឈ្មោះ ស៊ុយ សេរិទ្ធ អនុញាត្តិអោយបុកគ្រឹះ រៀបចំច្រាំងទន្លេឱ្យបានរឹងមាំ មានបណ្តោយប្រវែង ២៤,១៧ម៉ែត្រ និងទទឹង ប្រវែង ១៣,១៩ម៉ែត្រ សរុបស្មើនឹង ១៥៧៣ ម៉ែត្រគូប ស្ថិតនៅលើក្បាលដីដែលមានប័ណ្ណសម្គាល់ សិទ្ធិកាន់កាប់អចលនវត្ថុលេខ ភព ២២៦៣២ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
អ្វីដែលមហាជន និងអ្នកសារព័ត៌មានជាច្រើនអង្គភាព
កំពុងតែមានការងឿងឆ្ងល់យ៉ាងខ្លាំង ចំពោះទីតាំង របស់លោកឈុន លីម ដែរអ្នកសារព័ត៌មានយើងបានផ្តិចរូបភាពទិដ្ឋភាពផ្ទាល់ឆ្ងល់ថាហេតុអ្វី
បានការសង់សាងសង់នេះរំលោភ លូយចូលក្នុងទន្លេ
ហើយមានសំណង់រឹង បុកគ្រឹះធំៗចេញជាគ្រងផ្ទះលំហែទៅវិញ
បើគ្រាន់តែសាងសង់ទប់ដីកុំឲ្យបាក់ចូលទន្លេ
ម្ដេចមិនសាងសង់ត្រឹមច្រាំងទន្លេទៅ?? ចាំបាច់លូយចូលទៅដល់ក្នុងទន្លេទៅវិញ?? ដោយផ្ទុយពីលិខិតអនុញ្ញាតរបស់សាលារាជធានីភ្នំពេញ
នេះសបញ្ជាក់ឲ្យឃើញថាជាគំរូអាក្រក់មួយទៅដល់ពលរដ្ឋនិងប្រជាពលរដ្ឋទាំងឡាយ និងអ្នកមានលុយមួយចំនួនដែលរស់នៅតាមដងទន្លេ មិនឱ្យគោរពច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា
គោរពស្នើសុំឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី
ក្រសួងធនធានទឹកនិងឧតុនិយម
មេត្តាជួយចាត់មន្ត្រីជំនាញចុះពិនិត្យនៅករណីខាងលើនេះផងទាន។
គោរពស្នើសូមឯកឧត្តម
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញមេត្តាជួយអន្តរាគមន៍និងពិនិត្យនៅករណីខាងលើផងទាន
កុំឲ្យដូចពាក្យចាស់លោកពោលថា កន្ទេលធំបន្លំដេក
ក្បាលទំពែកបន្លំបន្លំកោរ ត្រីងៀតឆ្លៀតពង
អង្គភាពសារព័ត៌មានយើងខ្ញុំ
រង់ចាំការឆ្លើយបំភ្លឺគ្រប់ក្រសួង ស្ថាប័ន មន្ទីរ ពាក់ព័ន្ធ
និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ជាពិសេសម្ចាស់ទីតាំងផ្ទាល់តែម្តងតាមច្បាប់ស្ដីពីរបបសារព័ត៌មានឆ្នាំ១៩៩៥
មាត្រាទី១០ កថាខណ្ឌទី១។ សូមអរគុណ!!!
No comments:
Post a Comment