www.bbstvonline.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, June 10, 2026

ទីតាំងសាងសង់សំណង់រឹង រំលោភយកដីចំណីទន្លេ និងដីរបស់រដ្ឋ គ្មានលិខិត អនុញ្ញាតនិងគ្មានច្បាប់ពីរអាជ្ញាធរមូល ដ្ឋាន ក្រសួងពាក់ព័ន្ធ របស់លោក គាំ សាម៉ឺឌី ត្រូវបានរដ្ឋបាលស្រុកកងមាស ចេញលិខិតផ្អាកការដ្ឋានសាងសង់ចំនួនពីរដងជាស្ថាពរ !! !

 



ទីតាំងសាងសង់សំណង់រឹង រំលោភយកដីចំណីទន្លេ និងដីរបស់រដ្ឋ គ្មានលិខិត អនុញ្ញាតនិងគ្មានច្បាប់ពីរអាជ្ញាធរមូល ដ្ឋាន ក្រសួងពាក់ព័ន្ធ របស់លោក គាំសាម៉ុឌី ត្រូវបានរដ្ឋបាលស្រុកកងមាស ចេញលិខិតផ្អាកការដ្ឋានសាងសង់ចំនួនពីរដងជាស្ថាពរ !! !

ខេត្តកំពង់ចាម៖ បងប្អូនប្រិយមិត្តទាំងអស់ប្រាកដជាបានដឹងហើយថា កន្លងទៅមានបងប្អូនអ្នកសារព័ត៌មានក្នុងស្រុកជាច្រើនបានធ្វើការផ្សព្វផ្សាយ ពាក់ព័ន្ធពីការដ្ឋានសាងសង់សំណង់រឹង រំលោភយកចំណីទន្លេនិងដីរបស់រដ្ឋជាកម្មសិទ្ធិឈ្មោះ គាំ សាម៉ឺឌី ដែលគេដឹងថាគ្មានលិខិតអនុញ្ញាតត្រឹមត្រូវពី អាជ្ញាធរមូលដ្ឋាននិងក្រសួងពាក់ព័ន្ធបានសាងសង់ដោយខុសច្បាប់ និង អនុក្រឹត្យលេខ៩៨ អនក្រ.បក ស្ដីពីការគ្រប់គ្រងអាងទន្លេរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ដែលមានចែងនៅក្នុងមាត្រាទី៨




នៅព្រឹកថ្ងៃទី៩ ខែមិថុនាឆ្នាំ ២០២៦ ក្រុមការងារសារព័ត៌មានយើងចំនួន ៣ អង្គភាព បានចុះធ្វើព័ត៌មាននៅក្នុងស្រុកកងមាស ក៏បានចុះទៅដល់ទីតាំងខាងលើដែរ ក៏ឃើញមានហុំព័ទ្ធនៅស័ង្គសីជុំវិញ ដោយអត់មានសកម្មភាពសាងសង់សំណង់នោះទេ ក្រុមការងារសារព័ត៌មានយើងក៏ចូលទៅសាលាឃុំអង្គរបាន នៅទល់មុខទីតាំងសំណង់ រំលោភចំណីទន្លេនិងដីរបស់រដ្ឋខាងលើ ដើម្បីសុំការបំភ្លឺពីលោកមេឃុំ ថាតើទីតាំងខាងលើនេះមានចំណាត់ការយ៉ាងដូចម្ដេចហើយ តែលោកមេឃុំមិនបាននៅសាលាឃុំនោះទេ ក្រុមការងារយើងក៏បានព្យាយាមទៅផ្ទះលោកមេភូមិនៅជាប់សាលាឃុំទល់មុខទីតាំងខាងលើដែរតែលោកមេភូមិបានជិះម៉ូតូចេញពីផ្ទះបាត់ទៅហើយ ក្រុមការងារយើងព្យាយាមទំនាក់ទំនង ទៅលោកមេឃុំបន្ថែម តែលោកមេឃុំបានបញ្ជាក់ប្រាប់មកក្រុមការងារយើងវិញថា លោកជាប់រវល់មិនមានពេលឆ្លើយនោះទេបើចង់បានព័ត៌មានមកសាលាឃុំមក

ក្រុមការងារយើងក៏ព្យាយាមសុំការបំភ្លឺពីលោក ឡេះ ប៊ុល ប្រធានសុរិយោដីស្រុកកងមាស លោកក៏បានថ្លែងប្រាប់អ្នកសារព័ត៌មានយើងថា ទីតាំងខាងលើត្រូវបានរដ្ឋបាលស្រុកកងមាសចេញលិខិតផ្អាកចំនួនពីររួចទៅហើយគឺនៅថ្ងៃទី១៣ ខែមីនាឆ្នាំ២០២៦ រដ្ឋបាលស្រុកកងមាសក្រោមការដឹកនាំរបស់លោក ភោគ សាវុធ បានចេញលិខិតផ្អាកការដ្ឋានសាងសង់ លេខ ០០៦/២០២៦ សកម ជាលើកទី១ តែទីតាំងសាងសង់សំណង់ដោយខុសច្បាប់ខាងលើនៅតែបន្តសាងសង់ដដែល ឈានដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលស្រុកកងមាសក៏បានចេញលិខិតផ្អាកការដ្ឋានសាងសង់ជាលើកទី២ដែលមានលេខ០០៧/២៦សកម ជាស្ថាពរ








ក្រុមការងារសារព័ត៌មានយើងក៏បានសុំការបំភ្លឺបន្ថែមពីលោក ឡេះ ប៊ុល ជុំវិញករណីទីតាំងខាងលើ តើអាជ្ញាធរមូលដ្ឋាននិងមានចំណាត់ការឲ្យទីតាំងខាងលើរុះរើឲ្យទៅសភាពដើមវិញដែរឬទេ?? តែលោក ឡេះ ប៊ុល ប្រធានសុរិយោដីស្រុកកងមាស បានប្រាប់អ្នកសារព័ត៌មានយើងថា ការរុះរើកម្ទេច គឺត្រូវសុំគោលការណ៍ពីថ្នាក់ដឹកនាំខាងខេត្ត និងស្ថាប័នតំណាងអយ្យការ តុលាការខេត្តកំពង់ចាម ព្រោះជាទ្រព្យសម្បត្តិរបស់គេ។

រីឯម្ចាស់សំណង់អត់ច្បាប់ខាងលើបានប្រាប់មកក្រុមការងារសារព័ត៌មានយើងនៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ថាទីតាំងនោះគឺជាផ្ទះចាស់របស់ម្ដាយគាត់យូហើយទើបគាត់សាងសង់ជូនម្តាយ តែឥឡូវនេះខាងរដ្ឋបាលស្រុកបានបិទផ្អាកការសាងសង់ហើយគាត់ក៏យល់ព្រម ។
មហាជនក៏ដូចជាអ្នកសារព័ត៌មានមានចម្ងល់ថា៖

១.ទីតាំងខាងលើអត់មានច្បាប់និងលិខិតអនុញ្ញាតត្រឹមត្រូវ ពីអាជ្ញាធរមូលដ្ឋាននិងក្រសួងពាក់ព័ន្ធ តើហេតុអ្វីបានអាចសាងសង់បានយ៉ាងរលូន នៅមុខសាលាឃុំនិងមុខផ្ទះលោកមេភូមិទៅវិញ?? ?

បើតាមប្រសាសន៍របស់លោក ឡេះ ប៊ុល ថាទីតាំងខាងលើជារបស់គេ មិនអាចកំទេចរុះរើដោយមិនសូមគោលការណ៍ថ្នាក់ដឹកនាំ និងតំណាងអយ្យការសាលាដំបូងខេត្តកំពង់ចាមបាននោះទេ

មហាជនក៏ដូចជាអ្នកសារព័ត៌មាន  មានសំណួរទី២. ចុះអ្នកដែលជាម្ចាស់ទីតាំង សាងសង់សំណង់ខុសច្បាប់ខាងលើនោះ ដោយរំលោភយកចំណីទន្លេ និងដីរបស់រដ្ឋដោយខុសពីផ្លូវច្បាប់ដែលបានចែងក្នុងព្រះរាជាណាចក្រកម្ពុជា តើខាងថ្នាក់លើ និងតំណាងអយ្យការសាលា ដំបូងខេត្តកំពង់ចាម មានវិធានការទៅលើម្ចាស់ទីតាំងនោះដែរឬទេ??

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមយើងធ្លាប់ឃើញហើយ មានសេចក្តីប្រកាសព័ត៌មានស្តីពីរចំណាត់ការរុះរើសំណង់គ្មានច្បាប់អនុញ្ញាតនិងសាង សង់រំលោភលើដីសាធារណៈរបស់រដ្ឋ ដីចំណីផ្លូវ ទន្លេ របស់រដ្ឋបាលខេត្តកំពង់ ចាម ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ ដែលស្ថិតនៅភូមិកៀនជ្រៃក្រៅ ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាមត្រូវបានរុះរើដោយជោគជ័យ






មហាជនក៏ដូចជាអ្នកសារព័ត៌មានសង្ឃឹមថាថ្នាក់ដឹកនាំខេត្ត ពិសេសតំណាងអយ្យការសាលាដំបូងខេត្តកំពង់ចាម និងមានវិធានការរុះរើសទីតាំងសាងសង់រំលោភច្បាប់ខាងលើ និងអនុវត្តទៅលើម្ចាស់ទីតាំងដែលអត់ច្បាប់ តាមច្បាប់ជាធរមាន អោយស្មើភាព តម្លាភាព ដូចទៅនឹងទីតាំងនានាផ្សេងៗទៀតដែរ ។
អត្ថបទដោយ៖នួននី

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages