លោក វែង សេង ប្រធានក្រុមហ៊ុន វែងសេងហ្គ្រីន បានឱ្យដឹងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះថា ក្រុមហ៊ុនបានទទួលការណែនាំពីមន្ទីរបរិស្ថានខេត្តបន្ទាប់ពីក្រុមហ៊ុនវែងសេងហ្រ្គីនដឹកសំរាមនិងសំណល់ស្វាយ(សំបកនិងគ្រាប់)ទៅ ចាក់ចោលពាសវាលពាសកាលលើដីស្រែប្រជាពលរដ្ឋ និងដីសាធារណៈបង្កឱ្យមានក្លិនអាក្រក់ប៉ះពាល់ដល់បរិស្ថាន សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ ល្មើសនឹងមាត្រា ១៥៦ មាត្រា ១៥៩ និងមាត្រា ៨២៦ នៃក្រមបរិស្ថាន និងធធានធម្មជាតិ។បន្ទាប់ពីបានការណែនាំ ក្រុមហ៊ុនបានសម្រេចធ្វើការសំអាតទីតាំងខាងលើ ដោយដឹកកាកសំំណល់សំរាមដែលនៅរាយប៉ាយចេញ និងបានជួសជុលផ្លូវមួយខ្សែប្រវែងជិត៧គីឡូម៉ែត្រដោយចាក់គ្រួសក្រហម ហើយជាមួយនោះក្រុមហ៊ុនក៏បានកាយដាក់លូរំដោះទឹកបញ្ជៀសការជន់លិចផ្លូវដែលនាំឱ្យមានខូចខាតបន្តទៀតផងដែរ ។
សូមបញ្ជាក់ថា ក្រុមហ៊ុន វែងសេងហ្គ្រីន ត្រូវបានមន្ទីរបរិស្ថានរកឃើញកំហុសចាក់សំរាមពាសវាលពាសកាលនិងបង្កជាក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន ហើយក្នុងនោះតម្រូវឱ្យទទួលរងការពិន័យអន្តរការណ៍ សងការខូចខាត និងត្រូវបញ្ឈប់សកម្មភាពចោលសំរាមផ្តេសផ្តាស់ជាបន្ទាន់។ក្នុងករណីក្រុមហ៊ុនមិនអនុវត្តតាមការណែនាំ មន្ទីរជំនាញនិងផ្អាកការចេញអាជ្ញាប័ណ្ណបន្តអាជីវកម្មឱ្យក្រុមហ៊ុនធ្វើសកម្មភាពលើស្រុកគងពិសីបន្តទៀត។








No comments:
Post a Comment