www.bbstvonline.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, August 6, 2026

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៏ថា សមិទ្ធផលស្ពាននៅភូមិកោះចំរើន មិនមែនគ្រាន់តែជាស្ពានសម្រាប់ឆ្លងកាត់ប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃការប្រែក្លាយទុក្ខសោក និងការបាត់បង់ដ៏ឈឺចាប់របស់ប្រជាពលរដ្ឋ ទៅជាក្តីសង្ឃឹម ការអភិវឌ្ឍ និងអនាគតដ៏ប្រសើរសម្រាប់អ្នករស់នៅលើកោះចំរើន ជាពិសេសប្រជាពលរដ្ឋលើកោះចំរើនលែងប្រឈមនឹងការលំបាក និងការព្រួយបារម្ភក្នុងការធ្វើដំណើរដូចអតីតកាលទៀតហើយ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសដែលឯកឧត្តមរួមជាមួយ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម ចៅ សម្បត្តិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើកដែក អញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងប្រវែង ៥៤ម៉ែត្រ ទទឹង ៨ម៉ែត្រ ដាក់លូជ្រុងមុខកាត់២ម៉ែត្រ ប្រវែង១២ម៉ែត្រ និងចាក់បេតុងអាមេ ប្រវែង៣០០ម៉ែត្រ ទទឹង៨ម៉ែត្រ កម្រាស់០,២ម៉ែត្រ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦  ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមលោក-ជំទាវអភិបាលរងខេត្តមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក និងប្រជាពលរដ្ឋ សិស្សានុសិស្សជាច្រើនរូប។

ឯកឧត្តមអភិបាលខេត្ត បានរំលឹកថា សមិទ្ធផលស្ពាន និងផ្លូវបេតុងនេះ គឺជាការរំលឹកដល់ហេតុការណ៍លិចទូកដ៏សោកសៅកាលពីកាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដែលបានឆក់យកអាយុជីវិតរបស់សិស្សានុសិស្ស ១១នាក់ ហើយក៏ជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ក្នុងការប្រែក្លាយការបាត់បង់នោះឱ្យទៅជាសមិទ្ធផល ដែលការពារអាយុជីវិត និងបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋជារៀងរហូត។

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages