www.bbstvonline.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, August 4, 2026

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានស្នើសុំឱ្យតំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា ធ្វើរបាយការណ៍ទៅអង្គការយូណេស្កូ ពីការខូចខាតប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរ ដោយការទំលាក់គ្រាប់ពីសំណាក់កងទ័ពថៃឈ្លានពានទឹកដីកម្ពុជាក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥កន្លងមក

 

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានស្នើសុំឱ្យតំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា ធ្វើរបាយការណ៍ទៅអង្គការយូណេស្កូ ពីការខូចខាតប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរ ដោយការទំលាក់គ្រាប់ពីសំណាក់កងទ័ពថៃឈ្លានពានទឹកដីកម្ពុជាក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥កន្លងមកនេះ ដើម្បីការពារប្រាសាទ និងដើម្បីឱ្យពិភពលោកបានឃើញពីការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា។


ការស្នើបែបនេះបានធ្វើឡើង កម្មវិធីជំនួបសម្តែងការគួរសមជាលោក ផ្លាវីយ៉ូ បូណែតទី (Mr. Flavio Bonetti) តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី០៤ សីហា ឆ្នាំ២០២៦នេះ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាស ន៍លើកឡើងថា៖ នៅពេលសង្រ្គាមបានកើតឡើងដោយការឈ្លានពានរបស់កងទ័ពថៃ កងទ័ពថៃបានទំលាក់គ្រាប់បែកបំផ្លិចបំផ្លាញប្រាសាទនៅតាមព្រំដែន ដូចជាប្រាសាទតាក្របី និងប្រាសាទព្រះវិហារជាដើម ហើយធ្វើឱ្យខ្ទេចខ្ទាំខ្លាំងជាងគេនោះ គីប្រាសាទព្រះ វិហារដែលជាបេតិកភណ្ឌពិភពលោក។ ខណៈពេលរៀបរាប់នោះ ឯកឧត្តម ឃួង ស្រេង បានស្រក់ទឹកភ្នែកសោកស្ដាយចំពោះការបំផ្លិចបំផ្លាញដោយការទំលាក់គ្រាប់ធ្វើឱ្យខូចខាតលំនៅដ្ឋានប្រជាពល រដ្ឋ ហេដ្ឋារចនាសម្ព័នានា ព្រមទាំងប្រាសាទខ្មែរ ដូចជាប្រាសាទតាក្របី ប្រាសាទតាមាន់ និងប្រាសាទព្រះវិហារជាដើម

ឯកឧត្ដមបន្តថា៖ ប្រាសាទព្រះវិហារមិនមែនត្រឹមជាសម្បត្តិបេតិកភណ្ឌសម្រាប់តែប្រទេសកម្ពុជាប៉ុណ្ណោះទេ តែជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិរបស់ពិភពលោក។ ដូច្នេះជាសំណូមពររបស់រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំឱ្យតំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា ធ្វើរបាយការណ៍ទៅអង្គការយូណេស្កូ ពីការខ្ទេចខ្ទាំប្រាសាទព្រះវិហារ ដោយការទំលាក់គ្រាប់ពីសំណាក់កងទ័ពថៃឈ្លានពានទឹកដីកម្ពុជា
 យើងគិតថាជាប្រវត្តិសាស្ត្រពីអតីតកាល កងទ័ពសៀមបានយកសត្វដំរីជាច្រើនមកទាញបំផ្លាញប្រាសាទ ព្រះវិហារ តែយើងមិនបានជឿទាំងស្រុងទេ ព្រោះយើងមិនបានឃើញដោយផ្ទាល់ តែជាក់ស្តែងគឺកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥កន្លងមកនេះ ប្រជាជនខ្មែរបានឃើញច្បាស់ពីអំពើអមនុស្សធម៌របស់កងទ័ពថៃ ដោយបានបំផ្លាញដោយផ្ទាល់លប្រាសាទព្រះ វិហារ

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍បន្តទៀតថា កម្ពុជាបានហែលឆ្លងសង្គ្រាមគ្រប់បែបយ៉ាងតែមិនធ្លាប់ឈឺចាប់ខ្លាំងដូចពេលដែលកងទ័ពថៃឈ្លានពានចូលដីកម្ពុជា និងបានបំផ្លាញសម្បតិ្តបេតិកភណ្ឌមនុស្សជាតិនោះទេ











ជាការឆ្លើយតប លោក ផ្លាវីយ៉ូ បូណែតទី បានមានប្រសាសន៍ថា៖ កាលពីខែមីនាកន្លងទៅនេះ លោកនិងក្រុមការងារបានចុះទៅដល់ប្រាសាទព្រះវិហារ ដោយបានឱ្យក្រុមការងារពិនិត្យ និងវាយតម្លៃផលប៉ះពាល់តួប្រាសាទ និងសិក្សាគម្រោងជួសជុលប្រាសាទព្រះវិហារឡើងវិញ ដើម្បីគៀងគរជំនួយសម្រាប់ការជួសជុលនេះ

លោកបានបន្តថាអង្គយើងមិនត្រឹមគិតគូរតែការថែទាំ និងជួសជុលប្រាសាទឡើងវិញប៉ុណ្ណោះទេ តែអ្វីដែលសំខាន់មួយទៀតនោះ គឺត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋជាជនភៀសសឹក មានសុខភាពល្អ ការរស់នៅក្នុងជីវភាពសមរម្យ និងពិសេសបានឆាប់ត្រឡប់មកលំនៅដ្ឋានរបស់ពួកគាត់វិញ

លោក ផ្លាវីយ៉ូ បូណែតទី បានបន្តថា៖ អង្គការយូណេស្កូកំពុងបំពេញបេសកកម្មក្នុងក្របខណ្ឌច្បាប់អន្តរជាតិ នឹងបន្តការងារយ៉ាងសកម្មដើម្បីគាំទ្រកម្ពុជាក្នុងការថែរក្សាបេតិកភណ្ឌ ដោយរាជធានីភ្នំពេញក៏ដូចជាព្រះរាជាណាចក្រកម្ពុជា មានសម្បត្តិបេតិកភណ្ឌយ៉ាងសំបូរបែប ទៅតាមផែនការ និងកញ្ចប់ថវិការបស់ខ្លួនដែលមាន៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages