សាររំលែកទុក្ខប្រគេន និងជូនគ្រួសារព្រះសព និងព្រះសង្ឃពុទ្ធបរិស័ទវត្តខ្មែរអារី ហ្សូណា LLC ជាទីគោរពដ៏ខ្ពង់ខ្ពស់!
តាងនាមខ្ញុំប្រធានសមាគម ថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា តាមបណ្តារាជាធានី-ខេត្ត នៃសមាគមសារព័ត៌មានសុក្រឹត និងក្នុងនាមខ្ញុំបាទផ្ទាល់ យើងខ្ញុំទាំងអស់គ្នា មានក្ដីក្ដុកក្ដួល ខ្សឹកខ្សួល រំជួលចិត្តឥតឧបមាដោយ បានទទួលដំណឹងអនិច្ចធម្មរបស់ ព្រះតេជគុណ ធម្មតិរកត្តិតោ សាន ហូ ជាសហធម្មិកសង្ឃក្នុងវត្តខ្មែរអារីហ្សូណា បានអនិច្ចធម្ម នៅថ្ងៃសៅរ៍ ៣រោច ខែទុតិយសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦
វេលាម៉ោង ០៧:០០យប នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្សី) ប្រទេសកម្ពុជា ។
ក្នុងឱកាសប្រកបដោយទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា ថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា តាម បណ្តារាជធានី-ខេត្ត នៃសមាគមសារព័ត៌មានសុក្រឹត សូមសម្តែងនូវក្តីក្រៀមក្រំយ៉ាងក្រៃលែង ពោរពេញដោយក្តី សោកស្តាយស្រណោះ អាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបានចំពោះការបាត់បង់ធនធានព្រះសង្ឃ១អង្គ ជាសមាជិក របស់ ព.ស.ស.ខ ជាបូជនីយបុគ្គលរបស់ពុទ្ធបរិស័ទ ដែលមានគុណូបការៈដ៏គួរឱ្យកោតសរសើរ ព្រមទាំងជាសមណៈ ដ៏ស្លូតបូតមួយអង្គ តែងតែបង្ហាញផ្លូវពុទ្ធបរិស័ទឱ្យស្ថិតក្នុងអំពើល្អរឿយៗ។
ដោយតេជានុភាពគុណព្រះរតនត្រ័យ និងបុញ្ញកម្មទាំងឡាយ យើងខ្ញុំទាំងអស់គ្នា ថ្នាក់ដឹកនាំ ព្រមទាំង សមាជិក សមាជិកាទាំងអស់ សូមវន្ទាឧទ្ទិសដល់វិញ្ញាណក្ខន្ធ ព្រះធម្មាភិរក្ខិតោ សាន ហូ និមន្តសោយក្នុង សុគតិភពតែម៉្យាង ។
សូមក្រុមគ្រួសារព្រះសព ព្រមទាំងវត្តខ្មែរអារីហ្សូណា ទទួលនូវសាររំលែកទុក្ខនេះ ពីយើងខ្ញុំទាំងអស់គ្នា ថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា តាមបណ្តារាជធានី-ខេត្ត នៃសមាគមសារព័ត៌មានសុក្រឹត ដោយក្តីរាប់អានដ៏ ជ្រាលជ្រៅ ។
ថ្ងៃអាទិត្យ ៤រោច ខែទុតិយសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦


No comments:
Post a Comment