www.bbstvonline.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, September 8, 2026

លោកស្រី ស៊ាន ម៉ី ជាងកាត់ដេរនៅបុរីសិរីមង្គលថ្មី ក្រុងតាខ្មៅ អំពាវនាវឲ្យលោកស្រី គង់ អេឡែន អាជីវករផ្សារសិរីមង្គលថ្មី ចូលខ្លួនដោះស្រាយប្រាក់ជាង ២៨,១២០,០០០ រៀល

 

ខេត្តកណ្តាល៖ ស្ត្រីម្នាក់ឈ្មោះ ស៊ាន ម៉ី ដែលមានមុខរបរជាជាងកាត់ដេរសម្លៀកបំពាក់នៅក្នុងបុរីសិរីមង្គល ក្រុងតាខ្មៅ បានធ្វើការអំពាវនាវយ៉ាងទទូចជាសាធារណៈ សុំឲ្យភាគីម្ខាងទៀតឈ្មោះ គង់ អេឡែន ប្រញាប់ចូលខ្លួនមកដោះស្រាយបំណុលដែលជំពាក់សរុបចំនួន ២៨,១២០,០០០ រៀល (ម្ភៃប្រាំបីលាន មួយសែនពីរម៉ឺនរៀល) ដើម្បីបញ្ចប់បញ្ហាដោយសន្តិវិធី។

បើយោងតាមការលើកឡើងរបស់លោកស្រី ស៊ាន ម៉ី បានឲ្យដឹងថា លោកស្រី គង់ អេឡែន ដែលបច្ចុប្បន្នគឺជាអាជីវករលក់ដូរនៅផ្សារសិរីមង្គលថ្មី បានជំពាក់ប្រាក់របស់គាត់ចំនួន ២៨,១២០,០០០ រៀល ដែលប្រាក់ទាំងនោះគឺត្រូវបានលោកស្រីគង់អេឡែន ឲ្យផ្ទេរទៅគណនេយ្យ របស់ខ្លួនផង និងគណនេយ្យរបស់ប្ដីលោកស្រីឈ្មោះស៊ិនរដ្ឋាន  ព្រមទាំងគណនេយ្យរបស់ម្ដាយលោកស្រីឈ្មោះអ៊ុំ ស៊ីថា។

ការទាមទារ និងការស្នើសុំនេះធ្វើឡើងបន្ទាប់ពីភាគីកូនបំណុល (លោកស្រី គង់ អេឡែន) មិនទាន់បានចេញមុខមកដោះស្រាយ ទូទាត់ប្រាក់សងត្រលប់មកឱ្យលោកស្រីវិញនោះទេ។

លោកស្រី ស៊ាន ម៉ី បានបញ្ជាក់បន្ថែមថា ការដែលលោកស្រីស្នើសុំឱ្យលោកស្រី គង់ អេឡែន ចូលខ្លួនមកដោះស្រាយទល់មុខគ្នានៅពេលនេះគឺ ដើម្បីចៀសវាងការខាតបង់ពេលវេលាទាំងសងខាង និងមិនចង់ឱ្យរឿងរ៉ាវបន្តអូសបន្លាយវែងឆ្ងាយ ឬឈានដល់ការចាត់វិធានការតាមផ្លូវច្បាប់នោះឡើយ។

លោកស្រីជាងកាត់ដេររូបនេះ សង្ឃឹមយ៉ាងមុតមាំថា លោកស្រី គង់ អេឡែន នឹងមានឆន្ទៈខ្ពស់ក្នុងការចូលខ្លួនមកជួបពិភាក្សា និងរកដំណោះស្រាយទូទាត់ប្រាក់ជូនលោកស្រីវិញក្នុងពេលឆាប់ៗនេះ។

អង្គភាពសារព័ត៌មានយើងក៏ធ្វើការទំនាក់ទំនងសូមការបំភ្លឺទៅលោកស្រីគង់ អេឡែន តាមរយៈលេខទូរសព្ទ 068 6074 74 ខលមិនចូលនោះទេ

អង្គភាពសារព័ត៌មានយើងព្យាយាមរកលេខទំនាក់ទំនងបន្តសុំការបំភ្លឺទៅលោក ស៊ិន រដ្ឋាន ដែលជាប្ដីរបស់លោកស្រីគង់ អេឡែន ដែលតែមិនមាននោះទេ

អង្គភាពសារព័ត៌មានយើងក៏បន្តសុំការបំភ្លឺបន្ថែមពីលោកស្រីមអ៊ុំ ស៊ីថា ម្ដាយបង្កើតរបស់លោកស្រី គង់ អេឡែន និងជាម្ដាយ(ក្មេក)របស់លោក ស៊ិន រដ្ឋាន តាមរយៈលេខទូរសព្ទ 096 40 85 054 លោកស្រីបានថ្លែងប្រាប់អ្នកសារ ព័ត៌មានយើងថា លោកស្រីគង់អេឡែន និងប្ដី ស៊ិន រដ្ឋាន បានទៅបាត់យូរហើយ លេខទូរសព្ទអ្វីក៏ខលមិនចូលសោះ ខ្ញុំក៏មិនដឹងទំនាក់ទំនងតេទៅតាមណាដែរ ហើយលោកស្រីទទួលស្គាល់ថាលុយរបស់លោកស្រី ស៊ាន ម៉ី បានផ្ទេរចូលទៅក្នុងគណនេយ្យរបស់លោកស្រីពិតប្រាកដមែន តែលុយទាំងនោះលោកស្រីមិនបានដកចាយនោះទេគឺកូនលោកស្រីគង់ អេឡែន ជាអ្នកដកយកទៅ

លោកស្រីក៏បានបន្តទៀតថាឥឡូវនេះ
កូនរបស់លោកស្រី ឈ្មោះ គង់ អេឡែន
ធ្វើបាបលោកស្រីណាស់ពិសេសនោះគឺបងប្រុសទៀត លោកស្រីបានបញ្ជាក់បន្ថែមទៀតថាទុកឱ្យគេធ្វើតាមច្បាប់ទៅចុះទៅលើលោកស្រីគង់អេឡែន ដែលជាកូន

លោកស្រី ស៊ាន ម៉ី ក៏សុំប្រកាសជាសាធារណៈតាមរយៈសារព័ត៌មាន ជូនទៅដល់បងប្អូនប្រជាពលរដ្ឋសាធារណៈជន អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ បើឃើញបុគ្គលឈ្មោះ គង់ អេឡែន និងប្ដីឈ្មោះស៊ិនរដ្ឋាន សូមទំនាក់ទំនងមកលេខទូរសព្ទ061953247 /087 67 99 04 របស់លោកស្រីផ្ទាល់តែម្ដងលោកស្រីនិងមានសាគន្ធជូន

អង្គភាពសារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺគ្រប់ក្រសួងស្ថាប័នមន្ទីរពាក់ព័ន្ធ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ពិសេស លោកស្រីគង់អេឡែនតែម្ដង រៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្ដីពីរបបសារព័ត៌មាន ឆ្នាំ១៩៩៥




























No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages