www.bbstvonline.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, September 9, 2025

ពិតជាខ្លាំងមែន៖ ទីតាំងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ កំពុងតែបង្ករព្យុះភ្លៀងយ៉ាងអាណាធិបតេយ្យ និងហ៊ោកញ្ជ្រៀវអឺងកងដោយគឃ្លឺននិងអនុសាសន៍គោលនយោបាយរបស់រាជរដ្ឋាភិបាលកន្លងទៅ

 


ផ្សាយចេញនៅថ្ងៃទី០៩ខែកញ្ញាឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ទីតាំងល្បែងស៊ីសងជល់មាន់តាមអនឡាញនិងបង្កប់ក្នុងផ្ទះមួយកន្លែង ស្ថិតនៅក្នងផ្សារដីថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុងតែបង្ករព្យុះភ្លៀងយ៉ាងអាណាធិបតេយ្យ ដោយមិនខ្វល់ពីអនុសាសន៍គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាកន្លងទៅ និងសារាចរណណែនាំរបស់សាលារាជធានីភ្នំពេញ ។




យោងតាមប្រភពពីប្រជាពលរដ្ឋរាយការណ៍ជូនក្រុមការងារព័ត៌មានយើង ក្រុមការងារក៏បានចុះដល់ទីតាំងខាងលើពិតជាឃើញមានលេងពិតប្រាកដ ហើយក្រុមការងារក៏ផ្តិតរូបភាពនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥  ។

យោងតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុច របស់រាជរដ្ឋាភិបាលធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្តៅ និងសូមគាំទ្រយ៉ាងពេញទំហឹង តែអ្វីដែលប្រជាពលរដ្ឋមានការព្រួយបារម្ភ ចំពោះសុវត្ថិភាពរបៀបរៀបរយពីព្រោះនៅទីណាមានល្បែងស៊ីសង ទីនោះនឹងកើតមានអំពើហិង្សាក្នុងគ្រួសារ ចោរលួច ចោឆក់ ចោប្លន់ជាដើម ។ 

យ៉ាងណាមិញប្រជាពលរដ្ឋសង្ឃឹមថាលោក អ៊ុក បូនីន អធិការនគបាលខណ្ឌមានជ័យ និងអនុវត្តតាមបទបញ្ជា ០០៦ របស់អគ្គស្នងការនគរបាលជាតិ ដើម្បីរក្សាសុវត្ថិភាពរបៀបរៀបរយឲ្យបានពេញលេញ ក្នុងនាមជាមន្ត្រីសាធារណៈបំពេញកាតព្វកិច្ចជូនប្រជាពលរដ្ឋ ។


យោងតាមឯកសារគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចនិងសេចក្តីសម្រេចស្ដីពីការបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ របស់រាជរដ្ឋាភិបាល លេខ ៦២ ស.ស.រ ចុះថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២២ និងសារាចរណ៍ណែនាំរបស់សាលារាជធានីភ្នំពេញ និងអនុសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តីនាពេលថ្មីៗ ធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្តៅ និងសូមគាំទ្រយ៉ាងពេញទំហឹង តែយ៉ាងណាមិញទីតាំងលេងល្បែងស៊ីសងខុសច្បាប់តាមអនឡាញមួយកន្លែងនេះនៅតែបន្តបើកលេងយ៉ាងគឃ្លើន ។






ប្រជាពលរដ្ឋក៏ដូចជាអ្នកសារព័ត៌មានស្នើសុំដល់ ឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ មេត្តាចាត់មន្ត្រីជំនាញចុះបង្រ្កាបទីតាំងខាងលើដោយសេចក្តីអនុគ្រោះ ។

អង្គភាពសារព័ត៌មានយើងខ្ញុំ រងចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ រាល់ម៉ោងធ្វើការងារតាមច្បាប់ស្តីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៥ មាត្រាទី១០ សូមអរគុណ។







No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages